រឿងមិនពិត កុំផ្សាយ អាចក្លាយជាការបំពុលសង្គម តាមរយៈ ! ជនបំភ្លៃព័ត៌មានមិនពិត

ចែករំលែក៖

ភ្នំពេញ : នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយចំនួនបានថតឡាយព័ត៌មានថាជាករណីឆក់ តាមពិតជាក់ស្តែងជាករណីទំនាស់រវាងសង្សារមួយគូឈ្លោះប្រកែកគ្នានៅចំណុចផ្លូវលេខ២០៨កែងផ្លូវលេខ៦៣ ខណ្ឌដូនពេញ។

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០១:៣០នាទី មានសង្សារមួយគូឈ្លោះប្រកែកគ្នានៅចំណុចផ្លូវលេខ២០៨កែងនឹងផ្លូវលេខ៦៣ ដោយភាគីខាងប្រុសឈ្មោះ ស៊ូ ឆូ ហៅ ឆេ អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ១០០ ផ្លូវលេខ៤១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខរបរនៅផ្ទះ បានមកបបួលខាងស្រីឈ្មោះ ថុល សុផារត្ន័ មានទីលំនៅផ្ទះជួល ផ្លូវលេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មុខរបរលក់នំ ទៅដើរលេង ពេលនោះខាងស្រីមិនព្រមបានប្រតាយប្រតប់គ្នារហូតដល់ជ្រុះទូរស័ព្ទ ត្រូវបានសង្សារគាត់ដណ្តើមយក ហើយស្រែកឆោឡោ និងមានអ្នកសារព័ត៌មានមកថតឡាយ។ ខណៈនោះកម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានមកដល់កន្លែងកើតហេតុក៏ទៅជួយធ្វើអន្តរាគមន៍ និងនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ ដែលជាលទ្ធផល គឺជាករណីឈ្លោះប្រកែកគ្នាដោយខាងស្រីមិនព្រមទៅដើរលេងជាមួយ។ 

បន្ទាប់ពីបញ្ចប់ការសាកសួររួច ភាគីខាងនារីបានសារភាពកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វើកិច្ចសន្យាឈប់ឈ្លោះប្រកែកគ្នាបំភ្លៃព័ត៌មានមិនពិត ដែលធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ ៕ ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print