យោធាអាមេរិកប្រើកាំជ្រួចមីស៊ីល មានតម្លៃជិតកន្លះលានដុល្លារ បាញ់ទម្លាក់ប៉េងប៉ោងតម្លៃតែ១២ដុល្លារ

ចែករំលែក៖

ក្លិបបាល់ឡុងហោះមួយនៅសហរដ្ឋអាមេរិកបានរាយការណ៍ថាបានបាត់ដានបាល់ឡុងខ្យល់ក្តៅនៅក្នុងរដ្ឋអាឡាស្កាកាលពីថ្ងៃទី១១ ខែកុម្ភៈ ដែលនៅថ្ងៃដដែលនោះ យោធាអាមេរិកបានបាញ់ទម្លាក់វត្ថុដែលហោះមិនស្គាល់អត្តសញ្ញាណនៅលើអាកាស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូច Bottlecap Balloon Brigade នៅភាគខាងជើងរដ្ឋ Illinois បាននិយាយថា ក្លិបបានបាត់ដាននៃប៉េងប៉ោង K9YO pico បន្ទាប់ពីឧបករណ៍នេះបានបញ្ជូនសញ្ញាចុងក្រោយនៅពេលធ្វើដំណើរនៅកម្ពស់11.560 ម៉ែត្រ នៅជិតកោះ Hagemeister រដ្ឋ Alaska វេលាម៉ោង ០និង៤៨នាទីនៅថ្ងៃទី១១ខែកុម្ភៈ។
ក្លិបបាល់ឡុងមិនបានបញ្ជាក់ថា យន្តហោះមិនស្គាល់អត្តសញ្ញាណ ដែលបាញ់ទម្លាក់ដោយយន្តហោះចម្បាំង F-22 របស់យោធាអាមេរិក នៅក្នុងតំបន់ Yukon ប្រទេសកាណាដា កាលពីថ្ងៃទី 11 ខែកុម្ភៈ គឺជាបាល់ឡុងដែលបាត់របស់ក្លិប។ ទោះជាយ៉ាងណាក៏ដោយ ទីតាំងចុងក្រោយនៃប៉េងប៉ោងដែលក្លិបតាមដានគឺនៅអាឡាស្កា ដែលមិនឆ្ងាយពីតំបន់យូកុន ប្រទេសកាណាដា។
ប្រសិនបើបាល់ឡុងហោះនោះគឺជារបស់ក្លិបដែលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងអាមេរិកកាលពីថ្ងៃទី 11 ខែកុម្ភៈ នោះមានន័យថា យោធាអាមេរិកបានប្រើកាំជ្រួចដែលមានតម្លៃដល់ទៅ ៤៣៩.០០០ ដុល្លារ ដើម្បីបាញ់ទម្លាក់បាល់ឡុងដែលមានតម្លៃត្រឹមតែ 12 ដុល្លារប៉ុណ្ណោះ។
វត្ថុហោះមិនស្គាល់អត្តសញ្ញាណដែលត្រូវបានបាញ់ទម្លាក់នៅតំបន់ Yukon ប្រទេសកាណាដា គឺជាវត្ថុមួយក្នុងចំណោមវត្ថុបីដែលត្រូវបានបាញ់ទម្លាក់ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាកាលពីចុងសប្តាហ៍នៅអាមេរិកខាងជើង។ មុននេះ យោធាអាមេរិកក៏បានបាញ់ទម្លាក់បាល់ឡុងចិនមួយគ្រឿងនៅក្នុងដែនទឹកនៃរដ្ឋ South Carolina កាលពីថ្ងៃទី ៤ខែកុម្ភៈដែរ៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print