ភ្នំពេញ : នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលម៉ានី អគារThe Kampus មានរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅក្រោមអធិបតី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ អស់លោក លោកស្រី ជាប្រធានចង្កោម ប្រធាន និងតំណាងក្រុមការងារទាំង ៤៤ ព្រមទាំងសមាជិកសមាជិកាក្រុមការងាររៀបចំ ប្រមាណ ២០០ នាក់។
សូមបញ្ជាក់ថា, កិច្ចប្រជុំនាឱកាសនេះមានគោលបំណងធ្វើការបង្ហាញពីវឌ្ឍនភាពការងាររៀបចំរបស់ក្រុមការងារគ្រប់ផ្នែក ក៏ដូចជាពិនិត្យ ពិភាក្សា ឆ្លងយោបល់ផ្សេងៗដើម្បីឈានទៅសម្រេចបានការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងឈានចូលមកដល់នៅមិនដល់០២ ខែទៀតនេះ។
សូមបញ្ជាក់បន្តទៀតថា ក្រោយពីប្រកាសជាផ្លូវការនូវការត្រលប់មកសារជាថ្មីនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំ ដែលដឹកនាំដោយសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការអនុវត្តការងារត្រៀមឆ្ពោះទៅថ្ងៃព្រឹត្តិការណ៍ស្ទើររួចរាល់លើគ្រប់ទិដ្ឋភាពដើម្បីផុ្តល់នូវភាពសប្បាយរីករាយ និងស្នាមញញឹមជូនដល់បងប្អូនប្រជាពលរដ្ឋដែលនឹងមកចូលរួមទស្សនាកំសាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ៕
ដោយ : សហការី