ប្រជាពលរដ្ឋទិញ និងបង់រំលស់ផ្ទះជាមួយបុរី VIP ផ្ទុះការតវ៉ា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋដែលទិញ និងបង់រំលស់ផ្ទះជាមួយបុរី វីអាយភី (VIP) ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាតវ៉ានៅមុខការិយាលក់បុរី វីអាយភី ។ ការតវ៉ានេះ ក្នុងគោលបំណងដើម្បីឲ្យអភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍និងរកដំណោះស្រាយឲ្យពួកគាត់ ខណៈអ្នកខ្លះបង់រំលស់ ប្រគល់ទឹកប្រាក់ពី ៦០ទៅ ៨០%ទៅហើយ ប៉ុន្តែខាងបុរី VIP មិនដំណើរការ ។

ការតវ៉ានេះ ប្រជាពលរដ្ឋ បានធ្វើអោយគ្មានអំពើហិង្សា ពួកគាត់សូមត្រឹមយុត្តិធម៌ ទាំងអស់គ្នា ហើយសង្ឃឹមលើ អាជ្ញាធរ ជួយអន្តរាគមន៍ សម្របសម្រួល ដោយសន្តិវិធី។ 

បើតាមប្រជាពលរដ្ឋដែលតវ៉ាបានបញ្ជាក់ថា ការនាំគ្នាមកប្រមូលផ្តុំតវ៉ានៅមុខការិយាលក់បុរី វីអាយភី ខេត្តព្រះសីហនុ គឺដោយសារតែខាងភាគីក្រុមហ៊ុនគ្មានដំណោះស្រាយឲ្យពួកគាត់ ដែលបានទិញ ឬបង់រំលស់កន្លងមក ។ ហើយការសាងសង់មិនដំណើរការ ប៉ុន្តែក្រុមហ៊ុនទាមទារឲ្យពួកគាត់ធ្វើការបង់លុយជារៀងរាល់ខែ រហូតមានមួយចំនួនធំ គឺបានបង់ដាច់ និងមួយចំនួនទៀត បានបង់ចន្លោះពី៦០ ទៅ៨០ភាគរយ។ ប៉ុន្តែខាងភាគីក្រុមហ៊ុន បុរីវីអាយភី នៅតែមិនមានការសាងសង់ និងដំណោះស្រាយជូនពួកគាត់នោះទេ។

អ្នកតវ៉ាជាប្រជាពលរដ្ឋបានបន្តថា ដោយឡែក Zone C ដែលកំពុងស្ថិតក្នុងទំនាស់ស្រាប់ តែមានការសាងសង់របងបិទ ដោយហេតុមានការតវ៉ាកន្លងមកនៅតែមិនមានដំណោះស្រាយ ជាក់ស្តែងដូចនៅថ្ងៃនេះប្រជាពលរដ្ឋដែលរងគ្រោះ បានប្រមូលផ្តុំគ្នាមកតវ៉ាដើម្បីឲ្យអាជ្ញាធរខេត្ត និងអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយជាក់លាក់ណាមួយជូនពួកគាត់។ សូមបញ្ជាក់ថា, នៅរាជធានីភ្នំពេញ បញ្ហា បុរី VIP នៅខណ្ឌដង្កោ ក៏មានការតវ៉ា ជាញឹកញាប់ផងដែរ ។ 

ចំពោះការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះ គឺមិនមែនជាលើកទី១ ទេ គឺបានកើតឡើងជាច្រើនលើកច្រើនសារមកហើយ តែមិនមានដំណោះស្រាយទេ។ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ខិតខំប្រឹងប្រែងសន្សំប្រាក់ ដើម្បីបង់រំលោះ ប៉ុន្តែខាងបុរី ហាក់គ្មានការទទួលខុសត្រូវ។ 

ទាក់ទងករណីខាងក្រុមហ៊ុន បុរី វីអាយភី ខេត្តព្រះសីហនុ មិនអាចសុំការអត្ថាធិប្បាយបានទេ។ ប៉ុន្តែសមត្ថកិច្ចនិងអាជ្ញាធរ បានយកចិត្តទុកដាក់ រៀបចំសន្តិសុខសណ្ដាប់ធ្នាប់ និងជួយអន្តរាគមន៍ដើម្បីរកដំណោះស្រាយណាមួយឲ្យសមស្រប ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print