ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៧ ខែកុម្ភៈម្សិលមិញនេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងហុងកុង-ក្រុងព្រះសីហនុ និងខ្សែកាបបន្តពីក្រុងព្រះសីហនុ មករាជធានីភ្នំពេញ នៅទីស្តីការក្រសួង។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងប្រៃសណីយ៍ បានបញ្ជាក់បន្ថែមថា គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពី ក្រុងហុងកុង-ក្រុងព្រះសីហនុ មានប្រវែង២ ៧១៥គីឡូម៉ែត្រ ហេីយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤។
សូមជម្រាបថា បណ្តាញនេះ នឹងបង្កេីនសមត្ថភាពខ្ពស់ក្នុងការផ្គត់ផ្គង់អ៉ីនធឺណិតល្បឿនលឿន និងកាន់តែទូលំទូលាយនៅទូទាំងប្រទេស៕ដោយ៖សហការី
...