ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ ឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មានដែលបានចុះផ្សាយថា៖ ខ្លាំងមែន! ក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិត ជិះមកកាប់កម្ទេចម៉ូតូមួយគ្រឿង នៅមុខសាលាស្អាង ក្បែរអធិការដ្ឋាននគរបាលស្រុកស្អាង

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ បានឱ្យដឹងថា​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មាន GNTime Hot News ដែលបានចុះផ្សាយ មានខ្លឹមសារថា៖ ខ្លាំងមែន! ក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិត បានជិះមកកាប់កម្ទេចម៉ូតូមួយគ្រឿង នៅមុខសាលាស្អាង ក្បែរអធិការដ្ឋាននគរបាលស្រុកស្អាងតែម្តង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖​ ករណីនេះ ធ្វើឱ្យខូចខាតដោយចេតនា​ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចមុខវិទ្យាល័យស្អាង ស្ថិតនៅភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ រ៉ាត់ គីមឆែ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។​ រីឯ​ជនសង្ស័យចំនួន ០២នាក់ (រត់គេចខ្លួន)

បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានហើយ។

ចំណែក​វត្ថុតាងចាប់យករួមមាន៖​ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសុង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AP-3036 (ជាម៉ូតូរបស់ជនរងគ្រោះ)

យោង​តាម​សភាពរឿងហេតុ​ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានឈប់ម៉ូតូនៅមុខវិទ្យាល័យស្អាង ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះពេលកាប់ម៉ូតូរួចហេីយក៏បានជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែករកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធ និងកសាងសំណុំរឿងតាមនីតិវិធី។​ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print