ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានពី
មន្ត្រីនគរបាលជំនាញស្រុកសាលា
ក្រៅបានឱ្យដឹងថា នៅវេលាម៉ោង
០៦និង៤០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តមួយគ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើងលើផ្លូវកៅស៊ូ១កន្លែង ពេលមកដល់ផ្លូវកោងកំពង់ឡីស្រាប់តែរេចង្កូតក្រឡាប់៣ត្រឡប់ដោយខ្លួនឯង) ស្ថិតនៅក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យរងរបួសមនុស្សប្រុសស្រីចាស់ក្មេងចំនួន១៦នាក់ ហើយ ក្នុងចំណោម១៦នាក់នោះរងរបួសធ្ងន់ ០៧នាក់និងស្រាល០៩នាក់ ស្រី៧នាក់និងខូចរថយន្ត០១គ្រឿងកម្រិតធ្ងន់។
ប្រភពពីសមត្តកិច្ចនគរបាលជំនាញ
ស្រុកបានបន្តថា ក្រោយពីកើតហេ
តុភ្លាម់ៗស្រាប់តែមានបងប្អូនប្រជាពលរដ្ឋមកជួយលើកចេញពីរថយន្តនិងកម្លាំងជំនាញនគរបាលប៉ុស្តិ៍សាលាក្រៅ
សហការជាមួយកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅចុះមកពិនិត្យនិងវាស់វែង សួរនាំពីមូលហេតុ។
ចំពោះជនរងគ្រោះទាំង១៦នាក់នោះមានឈ្នោះដូចខាងក្រោម៖
ទី១.អ្នកបើកបរឈ្មោះសូ សាត ភេទប្រុស អាយុ៤៨ឆ្នាំ បើកបររថយន្តម៉ាក
TACOMA ពាក់ផ្លាកលេខ2A-9395
ពោធិ៍សាត់ របួសស្រាល។
ទី២.ឈ្មោះ អេង ភឿត ភេទស្រី អាយុ៥៤ឆ្នាំ អ្នករួមដំណើរ របួសបាក់ជើងខាងឆ្វេង(ធ្ងន់)បញ្ជូនទៅមន្ទីរពេទ្យបាត់ដំបង។
ទី៣.ឈ្មោះ វ៉ាន់ ប៊ុន ភេទប្រុស អាយុ៥៨ ឆ្នាំ អ្នករួមដំណើររបួសធ្ងន់។
ទី៤.ឈ្មោះ អេង ផង ភេទប្រុស អាយុ ៤២ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់។
ទី៥. ឈ្មោះ អេង ភី ភេទស្រី អាយុ ៤០ឆ្នាំ អ្នករួមដំណើរ របួសបែកក្បាលនិងជើងខាងស្ដាំហើម(ធ្ងន់)បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ទី៦.ឈ្មោះ ហឿយ ស្រីម៉ៅ ភេទស្រី អាយុ៣២ឆ្នាំ អ្នករួមដំណើរ របួសបែកក្បាលនិងមុខ,ដៃ(ធ្ងន់)
បញ្ជូនទៅមន្ទីរពេទ្យបាត់ដំបង។
ទី៧. ឈ្មោះ នឿន ស្រីណាត ភេទស្រី អាយុ១៤ឆ្នាំ អ្នករួមដំណើរ របួសបែកក្បាល(ធ្ងន់)ដេរអស់១០
ថ្នេរ បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ទី៨. ឈ្មោះ សុផល ភេទប្រុស អាយុ២២ ឆ្នាំ អ្នករួមដំណើរ របួស( ស្រាល)។
ទី៩.ឈ្មោះ ធុក បាន ភេទប្រុស អាយុ២៧ឆ្នាំ អ្នករួមដំណើរ របួស( ស្រាល)។
ទី១០.ឈ្មោះយ៉ូវ លីន ភេទស្រី អាយុ២៤ ឆ្នាំ អ្នករួមដំណើរ របួស( ស្រាល)។
ទី១១.ឈ្មោះ វ៉ាន បូន ភេទស្រី អាយុ២៩ ឆ្នាំ អ្នករួមដំណើរ របួស(ស្រាល)។
ទី១២.ឈ្មោះ មឿន រក្សា ភេទស្រី អាយុ ០៣ឆ្នាំ អ្នករួមដំណើរ របួស( ស្រាល)។
ទី១៣.ឈ្មោះមឿន រចនា ភេទស្រី អាយុ០៣ឆ្នាំ អ្នករួមដំណើររបួស( ស្រាល)។
ទី១៤.ឈ្មោះ អេង សុភា ភេទស្រី អាយុ ២៨ឆ្នាំ អ្នករួមដំណើរ របួស( ស្រាល)។
ទី១៥. ឈ្មោះ វ៉ាន លីហ្សា ភេទស្រី អាយុ ០៦ខែ អ្នករួមដំណើរ របួស(ស្រាល)។
ទី១៦. ឈ្មោះ សូន វ៉ាន់ស៊ីង ភេទប្រុស អាយ១១ឆ្នាំ អ្នករួមដំណើររបួស( ស្រាល)។
តាមប្រភពពីមន្ត្ត្រីនគរបាលស្រុកបានបន្តទៀតថា បងប្អូនជនរងគ្រោះខាងលើ
ទាំង១៦នាក់មានទីលំនៅបច្ចុប្បន្នរស់នៅភូមិចុងព្រែកក្ដុល សង្កាត់ដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថា ពួកគាត់ជាបងប្អូនបានទៅចូលរួមកម្មវិធីបង្កក់ក្មួយនៅភូមិផ្សារឡែម ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយក៏បានធ្វើដំណើរចេញមកវិញតាមផ្លូវភូមិកំពង់ចម្លងក្រោមឆ្ពោះទៅទីរួមខេត្តបាត់ដំបង។
មូលហេតុនៃការក្រឡាប់រថយន្តនេះមកពីស្ថានភាពផ្លូវកោងខ្លាំង និងអ្នកបើកបរខ្វះការប្រុងប្រយ័ត្នមកដល់
ផ្លូវកោងរេចង្កូតបួងមិនមកក៏ក្រឡាប់តែម្ដង។
បច្ចុប្បន្នជនរងគ្រោះដែលរបួសធ្ងន់ទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
បន្ទាប់ពីលោកគ្រូពេទ្យជំនាញបានលាងមុខរបួសនិងដេរមុខរបួសហើយ អ្នក
រងរបួសធ្ងន់ចំនួន៥នាក់ត្រូវបញ្ជូនទៅ
ព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ចំណែករថយន្តរបស់ជនរងគ្រោះត្រូវបា
នសមត្តកិច្ចប្រគល់ឱ្យម្ចាស់វិញដើម្បីយកទៅជួសជុលនៅខេត្តបាត់ដ៏បង៕ ដោយ៖ ស សារ៉េត