អាមេរិក៖ រុស្ស៉ីប្រព្រឹត្ត «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» នៅក្នុងសង្គ្រាមអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បាននិយាយថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានធ្វើការសន្និដ្ឋានជាផ្លូវការថា រុស្ស៉ីបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំឡុងសង្រ្គាមឈ្លានពានរបស់ខ្លួនជិតមួយឆ្នាំមកនេះនៅអ៊ុយក្រែន។

ថ្លែងនៅឯសន្និសីទសន្តិសុខទីក្រុងមុយនិក លោកស្រី ហារីស ដែលធ្លាប់ជាអតីតរដ្ឋអាជ្ញាម្នាក់ផងនោះ បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងករណីនៃសកម្មភាពរបស់
រុស្ស៉ីនៅអ៊ុយក្រែន យើងបានធ្វើការត្រួតពិនិត្យលើភស្តុតាង….ហើយគ្មានអ្វីត្រូវសង្ស័យនោះទេ ពោលគឺវាពិតជាមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ លោកស្រីបន្ថែមថាអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមទាំងថ្នាក់ដឹកនាំកំពូលរបស់ពួកគេដែលបានសមគំនិតក្នុងឧក្រិដ្ឋកម្មបែបនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ការសន្និដ្ឋានជាផ្លូវការខាងលើ ធ្វើឡើងបន្ទាប់ពីបញ្ចប់ការវិភាគផ្នែកច្បាប់ និងភស្តុតាងរបស់ក្រសួងការបរទេសអាមេរិក។ ក្រុមអ្នកជំនាញមួយចំនួនបាននិយាយថា ការចោទប្រកាន់លើរុស្ស៉ីនឹងមិនមានឥទ្ធិពលលើសង្រ្គាមសព្វថ្ងៃនោះទេ។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថាវាអាចនឹងធ្វើឱ្យរុស្ស៉ីកាន់តែឯកោនៅលើឆាកអន្តរជាតិ ហើយនឹងជួយជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ ដើម្បីនាំខ្លួនមន្ត្រីមួយចំនួនរបស់លោក ពូទីន ទទួលខុសត្រូវតាមរយៈតុលាការអន្តរជាតិ និងទណ្ឌកម្ម៕ ដោយធីរីណា

...

រូប​ថត​ : vnexpress.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print