អគ្គិភ័យហក់ត្របាក់ផ្ទះប្រជាពលរដ្ឋ អស់មួយខ្នងព្រមទាំងទ្រព្យសម្បត្តិមួយចំនួន រួមទាំងរថយន្ត១គ្រឿងសរុបទឹកប្រាក់ខ្ទង់៣ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០,២០ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យហក់ត្របាក់ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់គ្មានសល់រួមទាំងរថយន្ត១គ្រឿងផងដែរ ស្ថិតនៅចំណុចក្រោយបន្ទាយយោធាខេត្ដ ក្នុងភូមិអូរប្ញស្សី៣ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្ដក្រចេះ។

នេះបើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា: មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ម្ចាស់ផ្ទះឈ្មោះ ជាន សុធី ភេទប្រុស អាយុ ៣៧ ឆ្នាំ និង ប្រពន្ធ ឈ្មោះ វ៉ា ហ៉ាវ អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ អូរប្ញស្សី៣ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្ដ ក្រចេះ
ទ្រព្យសម្បត្តិខូចខាតរួមមាន
-ផ្ទះធ្វើអំពើឈើប្រក់គ្បឿង ទំហំ៦ គុណ ១២ម៉ែត្រ(ផ្ទះទាម)ខូចខាតទាំង ស្រុង
-រថយន្ដមួយគ្រឿង ម៉ាកកាម៉ារីឆ្លាម (ខូចខាតផ្នែកខាងមុខ៥០%)
-គិតជាទឹកប្រាក់សរុបប្រហែលចំនួន ៣០,០០០ដុល្លារ
ករណីខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៤ គ្រឿង(រថយន្តរបស់ស្នងការដ្ឋានចំនួន ២គ្រឿង,រថយន្តអធិការដ្ឋាននគរបាលក្រុងក្រចេះចំនួន១គ្រឿង រថយន្ដចិត្របុរី ១គ្រឿង) ប្រើប្រាស់ទឹកសរុប ៤រថយន្ដ ។
ករណីខាងលើសម្ថតកិច្ចបាន ឲ្យក្រុមការងារជួយសង្គ្រោះនិងពន្លត់ រលត់អស់ទាំងស្រុង នៅវេលាម៉ោង១១ និង០៩ នាទី នៅថ្ងៃទី ខែ ឆ្នាំដដែល។

សូមរំលឹកថា: ករណីអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ រួមទាំងទ្រព្យសម្បត្តិផងនោះយើងសង្កេតឃើញថា ក្នុងមួយរយៈពេលដែល ខណៈអាកាសធាតុក្តៅខ្លាំងបង្កជាអគ្គិភ័យឆាបឆេះ សឹងតែគ្រប់ភាព។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់ ដូចជាភ្លើងសង្គ្រាន ភ្លើងធូបអ៊ុចថ្ងៃសិល៍ ឬថ្ងៃសែនជាដើម។ល។ ជាពិសេសភ្លើងអគ្គិសនីដែលបង្កឡើងដោយខ្សែភ្លើង។ ត្រូវប្រយ័ត្នខ្ពស់ នូវខ្សែចាស់ ឬតូចវាអាចងាយនិងដាច់ដោច សង្ស័យត្រូវប្តូរចេញ ជៀសវាងទុស្សេ បង្កជាភ្លើងធ្វើឲ្យឆេះផ្ទះ និងរថយន្តជាដើម។ ធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ ដែលយើងខំរកនិងសន្សំយ៉ាងយូ តែបាត់បង់អស់ភ្លាមតែមួយពព្រិចភ្នែក ពិតជាសោកស្តាយណាស់ ដូចពាក្យចាស់លោកពោលថា: ស៊ូស្លាប់បា ឲ្យនៅរស់មេ លិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ៕

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print