ខេត្តព្រះសីហនុ៖ ករណីមួយគួរឱ្យរន្ធត់បានកើតឡើងរវាងម៉ូតូ និងរថយន្តកែច្នៃមួយគ្រឿងដែលចតនៅលើដងផ្លូវបណ្ដាលឲ្យស្លាប់បុរសចំនួន ៣នាក់ភ្លាមៗនៅ កន្លែងកើតហេតុតែម្ដង។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១៩ និង២០នាទី ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងករណីនេះបានកើតហេតុឡើងនៅជិតច្រកចូលផ្លូវល្បឿនលឿនស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តកែច្នៃមួយគ្រឿងដែលចតនៅលើតាមបណ្តេាយផ្លូវលេខ១៤៦B ចន្លេាះគីឡូម៉ែតលេខ២១- ២២ ស្ថិតនៅភូមិ១ ឃុទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយករណីគ្រេាះថ្នាក់ចរាចរណ៍ រវាងរថយន្តកែច្នៃបានខូចទុកចេាលនៅកន្លែងកើតហេតុ បណ្តាលអេាយម៉ូតូ ម៉ាកហុងដាឌ្រីម C125 ផលិតនៅឆ្នា២០២០ ពណ៌ក្រហមមានផ្លាកលេខកំពត 1M 4958 ជិះគ្នាចំនួន ៣នាក់ បានបុកពីក្រេាយបណ្តាលអេាយភាគីខាងម៉ូតូ ស្លាប់នៅនិងកន្លែងទាំង ៣នាក់
១.ឈ្មេាះ ស្រៀង ហួយហ័រ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស មានទីទំនៅ ភូមិ៣ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ,២.ឈ្មេាះ ផន លីអុី ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនិង៣,ឈ្មេាះជឿន បញ្ញា ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ។
ក្នុងករណីខាងលើនេះសាកសពជនរងគ្រោះត្រូវបានប្រគល់អេាយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាងបានយករក្សារទុកនៅអធិការស្រុកស្ទឹងហាវ ដើម្បីបន្តនីតិវិធីបន្ត៕ ដោយ៖សូរិយា