ជនសង្ស័យម្នាក់​ឆក់ទូរស័ព្ទដៃបានសម្រេច​ តែត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនបានបញ្ចូនទៅតុលាការ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២៣​នេះ​ កម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានបញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ​ ដេីម្បីផ្ដន្ទាទោសតាមច្បាប់​ ពាក់ព័ន្ធ​បទល្មើស លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៧ និង០០នាទី ត្រង់ចំណុចខាងកើតច្រកចូលមន្ទីរពេទ្យហ្លួងម៉ែ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
​ សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ គឿន ភារិន ហៅ ទីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ ង៉ែត សារ៉ន ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចំរៀង ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
​ សមត្ថកិច្ចបានឱ្យដឹងថា​ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះឈ្មោះ ង៉ែត សារ៉ន ភេទស្រី អាយុ៣៣ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកស្កូបពីពណ៌ស ពាក់ផ្លាកលេខកណ្តាល1T-5552 ម្នាក់ឯង ចេញពីបន្ទប់ជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅច្រៀងនៅភោជនីយដ្ឋាន ផាកកាហ្វេ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះជិះម៉ូតូម៉ាកខាងលើតាមផ្លូវបេតុងព្រៃស ពីកើតទៅលិច ដល់ចំណុចខាងកើតច្រកចូលមន្ទីរពេទ្យហ្លួងម៉ែ ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ គឿន ភារិន ហៅ ទីន ភេទប្រុស អាយុ២០ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក គុបជ្រុង (អេកូណូ) ពណ៌ក្រហម ពាក់ផ្លាកលេខ គ.4049 ភព1 បានជិះមកអែបខាងស្តាំដៃជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក OPPO F5 ពណ៌ក្រហម ដែលជនរងគ្រោះទុកនៅឃ្លុបម៉ូតូខាងមុខបានសម្រេច ។ ហើយជនសង្ស័យបានបើកម៉ូតូគេចខ្លួនទៅទិសខាងលិច បត់ចូលតាមផ្លូវបេតុង មន្ទីរពេទ្យហ្លួងម៉ែ ហើយជនរងគ្រោះក៏បានស្រែកថាចោរៗ និងជិះម៉ូតូដេញតាមពីក្រោយ រួចក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដែលជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានជួយអន្តរាគមន៍ដេញតាមជនសង្ស័យ ហើយជនសង្ស័យជិះម៉ូតូបានចំងាយប្រវែង៣០០ម៉ែត្រ ក៏ផ្តួលម៉ូតូចោលរត់គេចខ្លួន ចូលក្នុងវាលស្រែ រួចកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមនិងវត្ថុតាង ១/ម៉ូតូម៉ាក គុបជ្រុង (អេកូណូ) (របស់ជនសង្ស័យ), ២/ទូរស័ព្ទដៃម៉ាក OPPO ពណ៌ស ចំនួន០១គ្រឿង (របស់ជនសង្ស័យ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ចំណែកទូរស័ព្ទដៃម៉ាកខាងលើរបស់ជនរងគ្រោះ ជនសង្ស័យបានបោះចោលក្នុងទឹកស្រែបាត់ ។
​ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកខាងលើរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ គឿន ភារិន ហៅ ទីន ដើម្បីឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយដោយមានការសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print