លោកបណ្ឌិត គឹម សន្តិភាព ដឹកនាំប្រជុំការអនុវត្តទោសការងារសហគមន៍ ដើម្បីឈានទៅអនុវត្តគម្រោងសាកល្បងនាពេលខាងមុខ

ចែករំលែក៖

ភ្នំពេញ : លោក បណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចស្តីពីការងារពាក់ព័ន្ធនឹងកិច្ចដំណើរការនៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ដើម្បីពិភាក្សាអំពីយន្តការ និងការប្រព្រឹត្តទៅនៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ដើម្បីឈានទៅអនុវត្តគម្រោងសាកល្បងនាពេលខាងមុខ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងយុត្តិធម៌។

សូមបញ្ជាក់ថា, កិច្ចប្រជុំនេះ ជាលទ្ធផលក្រុមការងារចំពោះមុខចំនួនបីនឹងរៀបចំបង្កើតឡើងរួមមាន៖

១.ក្រុមការងារបច្ចេកទេសរៀបចំឯកសារមូលដ្ឋានគតិយុត្តដើម្បីអនុវត្ត និងផ្សព្វផ្សាយ ដឹកនាំដោយ លោក ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ
២.ក្រុមការងារពង្រឹងកិច្ចសហការជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធនានាដឹកនាំដោយ លោក សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌
៣.ក្រុមការងារស្វែងរកការគាំទ្រផ្នែកថវិកា និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍នានា ដឹកនាំដោយ លោក នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print