មេកា​រណ្ដៅ​ដីរបស់ឈ្មោះ​ ប៊ុត ច​ន្ថា​ ថា៖​ ផ្អាក​សកម្មភាព​សិន ព្រោះ​កាសែត​ផ្សាយ​ច្រើន​ណាស់ ចាំ​លោក​អភិបាលខេត្ត​ចុះហត្ថលេខា​អនុញ្ញាត​ច្បាប់​ចាំ​ធ្វើ​បន្ត​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យោងតាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រាំង​ស្ពឺ ឃុំ​រលាំងចក ជាប់​នឹង​ភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា​៖​ មានរណ្តៅ​ដី​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្យង ជា​របស់​ឈ្មោះ​ ប៊ុត ច​ន្ថា​ ដែលជា​មន្រ្តី​យោធា​​នៅ​កង​កាំ​ភ្លើ​ង​ធំ​ និង​មានរហ័សនាមឧកញ៉ា ម៉ៅ ​ហៅឧកញ៉ា​វត្ត​ គឺជាឈ្មួញកាយ​អាចម៍ដី​យក​ទៅ​លក់​​គ្មាន​ច្បាប់​អនុញ្ញាត​ មិនតែប៉ុណ្ណោះ​ថែមទាំងមិន​បាន​ដាក់​ឈ្មោះ​ខ្លួនឯង​នោះ​ទេ គឺ​ដាក់​ឈ្មោះ​ស្រុ​ន ជាអ្នកសុំ​ច្បាប់​អាជីវកម្ម​ទៅវិញ។

សេចក្ដីរាយការណ៍​ដដែល​បន្តថា​ តាមការអះអាងពី​បុរស​ម្នាក់ឈ្មោះ​ ភក្តី​ ជាមេការរណ្ដៅដី​ខាងលើនេះ​ បានរៀបរាប់​ថា៖​ ពេល​នេះ​មេ​ម៉ៅ និង​មេ​ស្រុ​ន​របស់​ខ្លួន បាន​ប្រាប់​គាត់ថាឱ្យផ្អាក​សកម្មភាព​សិន ព្រោះ​កាសែត​ផ្សាយ​ច្រើន​ណាស់ ចាំ​លោក​អភិបាលខេត្ត​ចុះហត្ថលេខា​អនុញ្ញាត​ច្បាប់​ចាំ​ធ្វើ​បន្ត​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀតថា ចំពោះករណី​នេះដែរ ប្រសិនបើ​កាសែត​មិន​ផ្សាយ​ទេ គេ​ក៏​មិន​ឈប់​ដែរ បើ​រំពឹង​លើ​អាជ្ញាធរ និង​ជំនាញ​ស្ងាត់​ដូច​ចោរ​លួច​សេះ​។​ ជាក់ស្ដែង​បច្ចុប្បន្ននេះ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​ បាន​ផ្អាក​សកម្មភាព​ហេីយនិងបានយក​គ្រឿងចក្រ​ទៅ​លាក់​ទុក​តាម​ភូមិ​ក្បែរនោះផងដែរ។ 

ប្រជាពលរដ្ឋ​បន្តថា​ ដោយក្រុមឈ្មួញទាំងនោះ​ ​ប្រើ​សុទ្ធតែរថយន្តកង់​៦ និងរថយន្ត​យី​ឌុ​ប​ដែល​ជា​ហេតុ​ធ្វើ​ឱ្យផ្លូវជាតិ និង​ស្ពាន​ឆាប់​ខូច​ ចំពោះ​​​ការ​ដឹក​ដី​វិញ គឺ​គ្មាន​សណ្តាប់ធ្នាប់​ដាក់ហៀរ​ធ្លាក់​រាយ​ប៉ាយ​ពេញ​ដី ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ ខូចខាត​ស្ពាន​ និងផ្លូវភូមិរបស់ពួកគាត់ ដោយមិនឃើញ​ជំនាញ​ពាក់ព័ន្ធ​ណា​មក​ធ្វើការ​ត្រួតពិនិត្យ​នោះឡើយ​។

សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ បានឱ្យដឹងទៀតថា​ ឈ្មួញ​រកស៊ី​កាយ​អាចម៍ដី​រូប​នេះ កំពុង​ធ្វើ​អាជីវកម្ម ដោយ​ពុំ​មានការ​អនុញ្ញាត ឬ​លិខិតបញ្ជាក់​ពី​មន្ទីរ​រ៉ែ ថាមពល និង​ខេត្ត​ឡើយ ព្រោះឈ្មួញ​ឈ្មោះ ប៊ុត ច​ន្ថា​ នេះតែងតែ​ប្រើ​អំណាច​ខ្សែបណ្ដាញ និង​អំណាច​ទឹកប្រាក់​ ទេីបអាច​បាំងភ្នែកអាជ្ញាធរមានសមត្ថកិច្ចបាន​ ទេីបដំណើរការ​ទៅ​យ៉ាង​រលូន។

ជាមួយគ្នានោះ​ ប្រជាពលរដ្ឋ​ បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សត្វពាហនៈ ជា​ពិសេស​គឺ​កូន​ៗ​របស់​ពួក​គាត់​តែ​ម្ដង បើសិនជា​ជ្រុល​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ដី​របស់ ប៊ុត ច​ន្ថា ហៅ​ម៉ៅ ឬ​ឧកញ៉ា​វត្ត​នេះ​ហើយ គឺ​ស្លា​ប់​គ្មាន​សល់​នោះ​ទេ​។ ដូច្នេះ​ពួកគាត់​សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​​ពាក់ព័ន្ធ​គ្រប់ក្រសួងទាំងអស់​ ក៏ដូចជាលោក​អភិបាល​ខេត្ត​កំពង់​ស្ពឺ​​ គួរមានវិធានការចំពោះឈ្មួញ​ខាងលើនេះ​ ដេីម្បីកុំឱ្យ​បុគ្គល​ដែល​ប្រើ​អំណាចទឹកប្រាក់​ ធ្វេីអ្វីតាម​អំពេីចិត្ត​និងប៉ះពាល់ដល់សុខ​សុវត្ថិភាព​ក្នុងការធ្វេីដំណេីររបស់កូនចៅ​ពួកគាត់​ផងដែរ។ 

ជុំវិញករណីនេះដែរ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ អង្គភាពយេីង​មិនអាចសុំការ​ទំនាក់​ទំនង​ឈ្មួញ​ ​ឈ្មោះ​ ប៊ុត ច​ន្ថា​ បាននោះទេ​ព្រោះគ្មានលេខទូរស័ព្ទ។ ដោយឡែក​ លោក​ វ៉ី​ សំណាង​ អភិបាល​នៃ​លោកអភិបាលខេត្ត​កំពង់​ស្ពឺ​ អង្គភាព​យេីង​បានទំនាក់ទំនងតាមទូរស័ព្ទ​ដែល​ ប៉ុន្តែ​ទាក់ទង​មិនបាន​ ដោយនៅក្រៅតំបន់សេវា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print