អតីតបុគ្គលិកទម្លាយ៖ តើ CCIM និង VOD ជាប់ពាក់ព័ន្ធអ្វីខ្លះ ក្នុងផែនការបដិវត្តន៍ពណ៌ នៅកម្ពុជា ?

ចែករំលែក៖

ភ្នំពេញ : អតីតបុគ្គលិកវិទ្យុវីអូឌីម្នាក់បានទម្លាយព័ត៌មានតាមរយៈបណ្តាញសង្គមឱ្យដឹងថា វិទ្យុវីអូឌីដែលទទួលជំនួយបរទេស ​គឺជាឧបករណ៍បំពងសំឡេងប្រឆាំង ដែលស្វែងរកតែចំណុចអវិជ្ជមានក្នុងសង្គម ដើម្បីផ្សាយទាញទម្លាក់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងទិសដៅដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំងវាយប្រហារ រិះគន់ ញុះញង់និងផ្តួលរំលំរដ្ឋាភិបាល។ នេះបើយោងតាម ផេក យុវជន ៧មករា បានបង្ហោះ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដកស្រង់ពី Facebook ឈ្មោះ«ខ្ញុំជា សម រង្ស៉ី»។

Facebook ឈ្មោះ«ខ្ញុំជា សម រង្ស៉ី» នោះបានរៀបរាប់ថា៖ ក្នុងទិសដៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីគាំទ្រលើការផ្លាស់ប្តូររដ្ឋាភិបាលនៅកម្ពុជានេះហើយ បានជារយៈពេល​​២០ឆ្នាំមកនេះ វិទ្យុវីអូឌីដែលបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៣ ដោយជ្រកក្រោមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយ ​កឹម សុខា​ រហូតមកដល់មុនពេលបិទនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣របស់ ប៉ា ងួន ទៀង បានទទួលជំនួយថវិកាជាច្រើនលានដុល្លារដើម្បីបំពេញបេសកកម្មរបស់ខ្លួន។

លោក កឹម សុខា បាននិយាយហើយថា ដើម្បីផ្តួលរំលំរដ្ឋាភិបាលដូចនៅប្រទេសយូហ្គោស្លាវី គឺត្រូវជីកគាស់ពីក្រោម។ ដូច្នេះវិទ្យុវីអូឌីនេះគឺជាមធ្យោបាយការងារ សតិអារម្មណ៍មួយដើម្បីបរទេសបានរៀបចំឡើង និងបានផ្តល់ការគាំទ្រថវិកា។

ប្រភពថវិកាសំខាន់ដែលវិទ្យុនេះទទួលបានរួមមាន​ មូលនិធិរបស់​ George Soros​ ដែលផ្តល់ជំនួយដល់ក្រុមបដិវត្តន៍ពណ៌ផ្សេងៗនៅលើសកលលោក, ជំនួយពីសហរដ្ឋអាម៉េរិករួមមានពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ​​ (IRI) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ​ (NDI) និងជំនួយពីសហភាពអឺរ៉ុប ប្រទេសដាណឺម៉ាក់ ប្រទេសន័រវេស ប្រទេសស៊ុយអែតជាដើម។ ករណីនេះគួរក្រសួងមហាផ្ទៃពិនិត្យលើប្រភពថវិកា និងសកម្មភាពរបស់មជ្ឈមណ្ឌល ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឯករាជ្យនេះ ដើម្បីកុំឱ្យក្រុមជនបំផ្លាញជាតិនិងបដិវត្តន៍ពណ៌នៅជ្រកក្រោមអង្គការនេះទៀត!៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print