អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ​«ក្ដៅ​» ជាមួយ​សព្វាវុធ​ប្រភេទ​ថ្មី​

ចែករំលែក៖

ការប្រកួត​ប្រជែង​សព្វាវុធ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កាន់តែ​គគ្រឹកគគ្រេង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ដោយ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​លឿន​ហួស​ពី​ការ​ស្មា​ន​។​ ​ស្ថាន​ភាព​ទាំង​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​​តាម​រ​យៈ​ការ​ចំណាយ​ប្រាក់​ដ៏​មហា​សាល​ ​សម្រាប់​ផ​លិ​ត​សព្វាវុធ​ទំ​នើ​បៗ​របស់​ខ្លួ​ន​។

ពេល​កន្លង​មក​ថ្មី​ៗអា​មេ​រិ​ក​បាន​សាក​ល្បង​បាន​ជោគជ័យ​នូវ​យ​ន្ដ​ហោះ X​-៣៧ពB ​ដែល​អាច​បំពេញ​ភារ​កិច្ច​យោធា​បាន​យ៉ាង​ច្រើ​ន​។​ ​ទន្ទឹម​នឹង​នោះ​​អា​មេ​រិ​ក​ក៏​ជំរុញ​ឲ្យ​ផ​លិ​ត​ឧបករណ៍​ហោះ​ហើរ X​-៤៧B ដែល​ទំនើប​ជាង​មុន​ទៅ​ទៀ​ត​។​ ​ក្នុង​ពេល​នោះ​យ​ន្ដ​ហោះ​ចម្បាំង​បំបាំង​កាយ F​-២២ របស់​អា​មេ​រិ​ក​ក៏​ដាក់​ពង្រាយ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ​ពិសេស​អា​មេ​រិ​ក​កំពុង​បង្កើន​កម្លាំង​សព្វាវុធ​ដល់​កម្លាំង​ទាហាន​ដែល​បោះ​ទី​តាំង​នៅ​តំបន់​​អាស៊ី​ភាគ​ឦ​សា​ន​។​ ​

តាម​បណ្ដាញ​ផ្សព្វផ្សាយ​នានា​របស់​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា​ ​អា​មេ​រិ​ក​មាន​គម្រោង​ចំណាយ​ប្រាក់​ ១២.៦ពាន់​លាន​ដុល្លារ​ដើម្បី​សាង​សង់​​និង​ពង្រីក​ទី​តាំង​យោធា​នៅ​លើ​កោះ Guam ប្រទេស​ជ​ប៉ុ​ន​។​ ​ទាំង​នោះ​​គឺ​ជា​ការ​ចំណាយ​ប្រាក់​ដ៏​ធំ​បំផុត​សម្រាប់​​សាង​សង់​ទី​តាំង​យោធា​នៅ​អាស៊ី​ប៉ា​ស៊ី​​ហ្វិ​ក​របស់​អា​មេ​រិ​ក​ចាប់​តាំង​ពី​ស​ង្គ្រា​ម​​លោក​លើក​ទី​២មក​ទល់​ពេល​នេះ​។

បច្ចុប្បន្ន​ចំនួន​គ្រាប់បែក ក្បាលគ្រាប់​បរមាណូ​របស់​អា​មេ​រិ​ក​អាច​បំផ្លាញ​ពិភព​លោក​ទាំងមូល​ឲ្យរលាយ​បាត់​សូ​ន្យ​។​ ​ប្រព័ន្ធ​ការពារ​កាំជ្រួច​​មី​ស៊ី​ល​របស់​អា​មេ​រិ​ក​ក្លាយ​ជា​រនាំង​មួយ​ដ៏​មាន​ប្រសិទ្ធ​ភាព​​គ្មាន​កាំជ្រួច​មី​ស៊ី​ល​ណា​មួយ​ដែល​អាច​វាយ​ប្រហារ​ចូល​ទៅ​ទឹក​ដី​អា​មេ​រិ​ក​បាន​ឡើ​យ​។​ ​ចំណែក​កង​កម្លាំង​កាំជ្រួច​មី​ស៊ី​ល​រ​យៈ​ចម្ងាយ​ឆ្ងាយ​របស់​អា​មេ​រិ​ក​អាច​វាយ​ប្រហារ​បាន​ចំ​គោល​ដៅ​ណា​មួយ​នៅ​លើ​ភព​ផែន​ដី​ ​ក៏​ដូច​ជាយ​ន្ដ​ហោះ​ទម្លាក់​គ្រាប់​អាច​បំពេញ​ភារ​កិច្ច​វាយ​លុក​ដោយ​គ្មានសត្រូវ​ណា​មួយ​អាច​ត​ដៃ​បាន​ឡើ​យ​។

ពេល​កន្លង​មក​ថ្មី​ៗ ជ​ប៉ុន​បាន​ប្រកាស​គម្រោង​ដាក់​បន្ថែម​កាំជ្រួច​មី​ស៊ី​ល​ការពារ Patriot និង​ជំរុញ​ឲ្យផ​លិ​ត​នាវា​ចម្បាំង​ដែល​បំ​ពាក់​កាំជ្រួច​មី​ស៊ី​ល Aegis នៅក្នុង​កម្ម​វិធី​មួយ​សម្រាប់​ទប់ទល់​ការ​វាយ​លុក​របស់​ស​ត្រូ​វ​។​ ​ចាប់​តាំង​ពី​អំឡុង​ទស​វត្ស​៨០ សត​វត្ស​ទី​២០ រហូត​មក​ទល់​ពេល​នេះ​​ជាង​៩០ភាគ​រយ​ ​សព្វាវុធ​របស់​កម្លាំង​ការពារ​ជាតិ​ជប៉ុន​​គឺ​ផ​លិ​ត​នៅ​ក្នុង​ស្រុក​​ហើយ​ភាគ​ច្រើន​នៃ​សព្វាវុធ​ទាំង​នោះ​មាន​កម្រិត​ឈាន​​មុខ​គេ​នៅ​លើ​ពិភព​លោ​ក​។​

​បច្ចុប្បន្ន​វិ​ស័​យ​ឧស្សាហ​កម្ម​អវកាស​ ​និង​កាំជ្រួច​មី​ស៊ី​ល​របស់​ជ​ប៉ុន​បាន​ក្លាយ​ទៅ​ជា​ប្រព័ន្ធ​ស្រាវជ្រាវ​វិទ្យា​សា​ស្ដ្រ​ និង​ផ​លិ​ត​មាន​កម្រិត​ស្ដ​ង់​ដារ​ខ្ពស់​​ពិសេស​កាំជ្រួច​មី​ស៊ី​ល​សម្រាប់​នាំ​ផ្កាយ​រណប​ទៅ​កាន់​លំហ​អាកាស H ២-A និង M ៥។ ផ្កាយ​រណប​ត្រួត​ពិ​និត្យ​នៅ​លើ​ពិភព​លោក​ស្ថានីយ​អវកាស​ពិភព​លោក​របស់​ជប៉ុន​​សុទ្ធតែ​មាន​កម្រិត​ល្អ​ដាច់​គេ​នៅ​លើ​ពិភព​លោ​ក​។

នាវា​មុជ​ទឹក​ធម្ម​តា​​ដែល​ជ​ប៉ុន​ស្រាវជ្រាវ​​និង​ផ​លិ​ត​ឡើង​​ក៏​មាន​ប​ច្ចេ​ក​វិទ្យា​នាំ​មុខ​គេ​នៅ​លើ​ពិភព​លោក​ផង​ដែ​រ​។​ ​នាវា​ចម្បាំង Aegis និង Osumi ក៏​មាន​ចំណុច​ពិសេស​ដាច់​គេ​ផង​ដែ​រ​។​ ​អំពី​ឧបករណ៍​សម្រាប់​ទាហាន​អាកាស​​ជ​ប៉ុន​មាន​ចំនួន​យ​ន្ដ​ហោះ​ចម្បាំង F​-១៥ ច្រើនជាង​គេ​បង្អស់​ទី​២បន្ទាប់​ពី​អា​មេ​រិ​ក​។​ ​សមត្ថ​ភាព​ធ្វើ​ស​ង្គ្រា​ម​នៅ​លើ​ដែន​អាកាស​របស់​ជប៉ុន​អាច​និយាយ​បាន​ថា​ ​ឈរ​លំដាប់​កំពូល​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។

ចំណែកចិន​ក៏​កំពុង​កែ​ប្រែ​លើ​វិ​ស័​យ​យោធា​ក្នុង​ពេល​សេដ្ឋ​កិច្ច​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​​ក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ទី​២នៅ​លើ​ពិភព​លោក​ ​។  អំពី​កម្លាំង​យោធា​ចិន​នឹង​មាន​គម្រោង​ផ​លិ​តយ​ន្ដ​ហោះ​ទំ​នើ​បៗ​ជា​ច្រើន​គ្រឿង​​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០១៧។ ចិន​ក៏​ប្រកាស​នូវ​ប្រភេទ​យ​ន្ដ​ហោះ​បំបាំង​កាយ J​-២០ របស់​ខ្លួន​ផង​ដែ​រ​។​ ​កាំជ្រួច​មី​ស៊ី​ល​ដែល​ទី​ក្រុង​ប៉េ​កាំ​ង​ផ​លិ​ត​នោះ​អាច​មាន​សមត្ថ​ភាព​បាញ់​ចំ​គោល​ដៅ​បាន​ចម្ងាយ​៤ពាន់​គីឡូ​ម៉ែ​ត្រ​។​ ​កាំជ្រួច​មី​ស៊ី​ល​ថ្មី​ទាំង​នោះ​​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​​ការពារ​តាម​ដែន​អាកាស​របស់​ចិ​ន​។​ ​ទាំង​នោះ​ជា​យុទ្ធ​សា​ស្ដ្រ​ក្នុង​ការ​ទប់​ស្កាត់​វាយ​ប្រហារ​ណា​មួយ​ពី​ដែន​ស​មុ​ទ្រ​​ក៏​ដូច​ពី​លើ​ដែន​អា​កា​ស​។​ ​លើស​ពី​នេះ​ទៅ​ទៀត​ចិន​ក៏​ខិតខំ​ជំរុញ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​នាវា​ផ្ទុក​យ​ន្ដ​ហោះ​នៅ​ក្នុង​ឆ្នាំ​នេះ​។​ ​តាម​តួ​លេខ​ ​រ​យៈ​ពេល​១០ឆ្នាំ​កន្លង​មក​​ចិន​បាន​ទិញ​សព្វាវុធ​ដែល​មាន​តម្លៃ​រហូត​ដល់​ ១៥០ពាន់​លាន​ដុល្លា​រ​។

ឥណ្ឌាដែល​ជា​ប្រទេស​ចំណាយ​ប្រាក់​សម្រាប់​ក្រសួង​ការពារ​ជាតិ​៣២ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​ក៏​បាន​បង្កើន​បន្ថែម​៨ភាគ​រយ​ទៀត​ក្នុង​ពេល​ដែល​​កម្លាំង​ទ័ព​របស់​ចិន​ ​និង​ប៉ា​គី​ស្ថាន​កាន់តែ​ខ្លាំង​ឡើ​ងៗ​នោះ​។​ ​ក្នុង​រ​យៈ​ពេល​៥ឆ្នាំ​ ​ខាង​មុខ​ទៀត​​ឥណ្ឌា​នឹង​មាន​នាវា​ផ្ទុក​យ​ន្ដ​ហោះ​២គ្រឿង​​ប្រភេទ INS​ ​Vikramaditya និង INS​ ​Vikrant ព្រមទាំង​នាវា​ចម្បាំង​ប្រភេទ​ទំនើប​ជា​ច្រើន​គ្រឿង​ទៀត​ផ​ង​។​ ​ក្រោយ​ពេល​គម្រោង​ខាង​លើ​បាន​ជោគជ័យ​​ឥណ្ឌា​នឹង​មាន​នាវា​ចម្បាំង​ទាំង​អស់​១៤០គ្រឿ​ង​។

ដោយឡែក​កូ​រ៉េ​ខាង​ត្បូង​ក៏​សម្រេច​ចំណាយ​ប្រាក់​ ៥៥០ពាន់​លាន​ដុល្លារ​​សម្រាប់​អភិវឌ្ឍ​សព្វាវុធ​យោធា​ក្នុង​រ​យៈ​ពេល​១៥ឆ្នាំ​។​ ​ចំណែក​ប្រទេស​ជិត​ខាង​​កូ​រ៉េ​ខាង​ជើង​បាន​រក្សា​នូវ​អាថ៌​កំបាំង​ស្ដី​ពី​ផែនការ​ការពារ​ជាតិ​ ​ប៉ុន្ដែ​កម្លាំង​របស់​កូ​រ៉េ​ខាង​ជើង​ក៏​អាច​ប្រៀប​ផ្ទឹម​នឹង​ប្រទេស​ជិត​ខាង​ដូច​កូ​រ៉េ​ខាង​ត្បូង​បាន​​ដែ​រ​។​ ​ទាំង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​រ​ដ្ឋា​ភិ​បា​ល​កូ​រ៉េ​ខាង​ត្បូង​សម្រេច​ចិ​ត្ដបង្កើន​ប្រាក់​សម្រាប់​អភិវឌ្ឍ​ស​ព្វា​វុ​ធ​។

ក្នុងពេល​នោះ​ដែរ​​តំបន់​អាស៊ី​ភាគ​អា​គ្នេ​យ៍​ក៏​បង្កើន​ការ​នាំ​ចូល​សព្វាវុធ​ទំ​នើ​បៗ​ពី​បរ​ទេ​ស​។​ ​សិង្ហ​បុរី​ក៏​មាន​គម្រោង​ទិញ​នាវា​មុជ​ទឹក​២គ្រឿង​ផង​ដែ​រ​។​ ​អូ​ស្ដ្រា​លី​បាន​លើក​គម្រោង​​ចំណាយ​ប្រាក់​១៧៩ពាន់​លាន​ដុល្លារ​ ​រ​យៈ​ពេល​២០ឆ្នាំ​ខាង​មុខ​ដើម្បី​ទិញ​នាវា​មុជ​ទឹក​​ នាវា​ចម្បាំង​ និង​យ​ន្ដ​ហោះ​ច​ម្បាំ​ង​។

បណ្ដាប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ ​ពិសេស​ប្រទេស​មហា​អំណាច​ធំៗ​ ​ដូច​ជា​អា​មេ​រិ​ក​ ​ចិន​ ​ឥណ្ឌា​ ​រុ​ស្ស៊ី​ កំពុង​ប្រកួត​ប្រជែង​សព្វាវុធ​យ៉ាង​ខ្លាំ​ង​។​ ​ការ​ប្រកួត​ប្រជែង​អាច​នឹង​បង្ក​ឲ្យ​មាន​ប​ដិ​វ​ត្ដ​ន៍​មួយ​នៅ​ក្នុង​ស​ង្គ្រា​ម​លើ​ដែន​ស​មុ​ទ្រ​ ​ធ្វើ​ឲ្យផ្លាស់​ប្ដូរ​តុល្យភាព​នៃ​សិទ្ធិ​អំណាច​លើ​ពិភព​លោ​ក​។​ ​ឥណ្ឌា​ ​និង​រុ​ស្ស៊ី​បាន​ចាប់​ដៃ​រួម​គ្នា​អភិវឌ្ឍ​កាំជ្រួច​មី​ស៊ី​ល Brahmos ជំនាន់​ទី​២ ដែល​អាច​ហោះ​ហើរ​ក្នុង​ល្បឿន ​៧,៣០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោ​ង​។​ ​ចិន​ក៏​កំពុង​ផ​លិ​ត​កាំជ្រួច​មី​ស៊ី​ល​វាយ​លុក​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង DF​-២១D ។ ចំណែក​អា​មេ​រិ​ក​ក៏​កំពុង​ជំរុញ​ផ​លិ​ត​កាំជ្រួច​មី​ស៊ី​ល​ ​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​ជា​ច្រើន​ដង​ប្រភេទ X​-៥១A ជា​ដើ​ម​។

ក្រុមអ្នក​វិភាគ​នយោបាយ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​យល់​ឃើញ​ថា​ ​ជាមួយ​នឹង​ការ​បង្កើន​ការ​ផ​លិ​ត​សព្វាវុធ​ឥត​ឈប់​ឈរ​ ​នឹង​ធ្វើ​ឲ្យតំបន់​នេះ​ក្លាយ​ទៅ​ជា​​ទី​តាំង​ប្រកួត​ប្រជែង​ផ្នែក​សព្វាវុធ​នៅ​លើ​ពិភព​លោក​ ​ហើយ​នឹង​ធ្វើ​ឲ្យសិទ្ធិ​អំណាច​ត្រូវ​ផ្លាស់​ប្ដូរ​ផង​ដែរ​​ពិសេស​​ឥទ្ធិ​ពល​នៅ​លើ​ដែន​ស​មុ​ទ្រ​។

បើប្រៀប​ធៀប​អំពី​សេដ្ឋ​កិច្ច​តំបន់​​អាស៊ី​នៅ​មាន​សេដ្ឋ​កិច្ច​ទន់​ខ្សោយ​ជាង​​តំបន់​អឺរ៉ុប​ ​ប៉ុន្ដែ​លំដាប់​សេដ្ឋ​កិច្ច​ទី​២ និង​ទី​៣លើ​ពិភព​លោក​ស្ថិត​នៅ​តំបន់អា​ស៊ី​។​ ​ជាមួយ​ការ​រីក​ចម្រើន​នៃ​សេដ្ឋ​កិច្ច​នោះ​​នឹង​ជំរុញ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ក្លាយ​ទៅ​ជា​ទី​ផ្សារ​ទិញ​ដូរ​សព្វាវុធ​ដ៏មាន​សា​រៈ​សំខាន់​ក្នុង​ពេល​ប​ច្ចុ​ប្ប​ន្ន៕

1 (1)

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print