ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃអង្គារទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ លោកវរសេនីយ៍ឯក កោស៊ុនកាំង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ កាលពីថ្ងៃទី២០ ខែកុម្ភៈម្សិលមិញនេះ បានដឹកនាំធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់ពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ លួចទូរស័ព្ទរបស់អ្នកដទៃនៅក្រុងបាត់ដំបង។
ប្រភពដដែលបន្តថា ជនសង័្សយទាំង០៣នាក់នោះ៖
១-ឈ្មោះចាយ ដូ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅមិនពិតប្រាកដ។
២-ឈ្មោះ ស៊ើ យ៉ើ ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅភូមិស្រែប្រាំង ឃុំនរា ស្រុកសង្កែ ។
៣-ឈ្មោះ ស្មី សុភាព ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅភូមិ បោះពោធិ៍ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
-ដកហូតបានទូរសព្ទម៉ាកវីវូ០១ គ្រឿង ។
សូមជម្រាបជូនថាកាលពីថ្ងៃទី១២ខែកុម្ភះឆ្នាំ២០២៣ វេលាម៉ោង០៥និង ០០នាទី នៅចំណុចមជ្ឈមណ្ឌលសុភមង្គល ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់ ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ ហួន ឡី ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវជនសង័្សយធ្វើសកម្មភាពលួច យកទូរស័ព្ទមួយគ្រឿងម៉ាកវីវូ។
ក្រោយកើតហេតុជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ឆ្លងតាមរយៈការស្រាវជ្រាវ ស៊ើបអង្កេតសមត្ថកិច្ចកំណត់មុខស ញ្ញាបាននិងឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តទោសតាមផ្លូវច្បាប់ រីឯទូរស័ព្ទបានប្រគល់ជូនជនរងគ្រោះវិញ៕ដោយ៖សហការី