ខេត្តបន្ទាយមានជ័យៈ មួយរយៈនេះនៅក្រុងប៉ោយប៉ែតអគ្គិភ័យហាក់បីដូចមានការឆាបឆេះជាច្រើនករណីដោយមិនចាប់គិតពីការឆាបឆេះកាស៊ីណូនិងកាឆាបឆេះផ្ទះ
អាជីវករលក់ដូរគ្រឿងអគីសនីគីចាប់គិតពីរត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងមក។
យោងតាមរបាយការរបស់សមត្ថកិច្ចបានសរសេរថាៈអគ្គិភ័យឆាបឆេះមាន
ចំនួនករណីគឺ
*ករណី១/អគ្គីភ័យបានឆាបឆេះព្រៃនៅចំណុចផ្លូវស្តង់តាងួនឋិតក្នុងភូមិគីឡូម៉ែតបួនសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតនៅវេលាម៉ោង២១ និង១០នាទីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មូលហេតុដោយសារប្រជាពលរដ្ឋដុតយកឃ្មុំបណ្ដាលឲ្យឆាបឆេះរាលដាលតែម្ដង។
*ករណីទី ២/ អគ្គិភ័យបានឆាបឆេះគំនរសំរាម មូលហេតុដោយសារប្រជាពលរដ្ឋបង្ហោះគោមពីកន្លែងបញ្ចុះសីមាវត្តទួលពង្រ ហោះមកធ្លាក់លើគំនរសំរាមបណ្តាឲ្យឆេះរាលនៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត នៅវេលាម៉ោង ០១នឹង៤៥នាទីនៅថ្ងៃទី ២២ខែកុម្ភៈឆ្នាំ២០២៣។
*ករណីទី3/អគ្គិភ័យឆាបឆេះឃ្លាំងអេតចាយ ដ៏ធំមួយនៅវេលាម៉ោង១០និង២៤នាទីព្រឹកថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២៣តាមបណ្ដោយផ្លូវជាតិលេខ៥ស្ថិតនៅក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ករណីខាងលើនោះ
មូលហេតុដោយសារជាងផ្សារដែក
មិនប្រយត្នបណ្ដាលឲ្យមានអណ្តាតភ្លើងឆាបឆេះតែម្ដង។
ករណីទី៤/អគ្គិភ័យបានឆាប់ឆេះព្រៃក្នុងចំការស្វាយមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយប្រជាជាតិលេខ ៥ ត្រង់ចំណុចភូមិផ្សាកណ្ដាល សង្កាត់ផ្សាកណ្ដាលក្រុងប៉ោយប៉ែត
ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមិនដឹងមូលហេតុ។
ករណីខាងលើនោះដែរសមត្ថកិច្ចគ្រប់ស្ថាប័នបានសហការជាមួយអាជ្ញាធរចុះជួយអន្តរាគមន៏ទាន់ពេល
មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋឡើយ ក្នុងស្ថានការខាងលើនោះផងដែរក៏មិនមានគ្រោះថ្នាក់ដល់
ប្រជាពលរដ្ឋនិងសមត្ថកិច្ចឡើយ។
ក្នុងនោះអាជ្ញាធរក៏បានធ្វើការអគពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយត្នខ្ពស់ចំពោះកត្តាអគ្ភ័យព្រោះជារដូវក្ដៅ ជាមួយគ្ននេះដែរលោកអធិការក្រុងប៉ោយប៉ែតក៏បានបង្ហាញនៅខ្សែរទូរសព្ទជាច្រើនខ្សែរដើម្បីងាយទំនាក់ទំនងទៅនិងបញ្ហាអសន្តិសុខក្នុងភូមិដែលមានករណី
អ្វីមួយកើតឡើងដូចជាអគ្គិភ័យនិងករណីផ្សេងៗផងដែរ៕