លោកពូទីន ដាក់ស្នើច្បាប់ផ្អាកសន្ធិសញ្ញានុយក្លេអ៊ែរជាមួយអាមេរិក

ចែករំលែក៖

លោកពូទីនបានដាក់ជូនសភារុស្ស៊ីនូវសេចក្តីព្រាងច្បាប់មួយដើម្បីព្យួរសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ជាមួយសហរដ្ឋអាមេរិក។

ប្រធានសភារុស្ស៊ីលោក Vyacheslav Volodin បាននិយាយកាលពីថ្ងៃទី២១ខែកុម្ភៈថា “ការសម្រេចផ្អាកការចូលរួមនៅក្នុងសន្ធិសញ្ញារវាងរុស្ស៊ីនឹងសហរដ្ឋអាមេរិក ស្តីពីវិធានការកាត់បន្ថយអាវុធវាយលុកជាយុទ្ធសាស្ត្រ នឹងត្រូវបានពិចារណា និងសម្រេចដោយសមាជិកសភានៅក្នុងសម័យប្រជុំពេញអង្គនាថ្ងៃស្អែក” ។
ប្រសិនបើសភាអនុម័តច្បាប់នេះនឹងត្រូវបញ្ជូនទៅសភាជាន់ខ្ពស់ដើម្បីអនុម័តជាបន្ត។ ប្រភពមួយនៅសភាជាន់ខ្ពស់រុស្ស៊ីបាននិយាយថា៖ «ប្រសិនបើសភាជាន់ទាបគាំទ្រនោះ យើងក៏នឹងគាំទ្រដែរ»។
លោក Volodin បានបន្ថែមថា សភាជាន់ទាបរុស្ស៊ីនឹងពិចារណាលើសេចក្តីព្រាងច្បាប់ដើម្បីផ្អាកការចូលរួមនៅក្នុងសន្ធិសញ្ញា New START ក្នុងអំឡុងពេលសម័យប្រជុំរបស់ខ្លួននៅថ្ងៃទី 22 ខែកុម្ភៈនេះ។
សន្ធិសញ្ញា New STARTបានចូលជាធរមានក្នុងឆ្នាំ 2011 ហើយនឹងត្រូវបន្តរយៈពេល5ឆ្នាំទៀតនៅឆ្នាំ 2021 បន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden ចូលកាន់តំណែង។
សន្ធិសញ្ញាកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រដែលសហរដ្ឋអាមេរិក និងរុស្ស៊ីអាចដាក់ពង្រាយបាន។ នៅក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនប្តេជ្ញាដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រមិនលើសពី 1.550គ្រាប់ និងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយរហូតដល់ 700 ដើម៕ ដោយធីរីណា

...

រូប​ថត​ : Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print