សម្ដេចក្រឡាហោម​ ស​ ខេង៖ បទល្មើសថយចុះ ក្នុងឆ្នាំ២០២២​ខណៈ​ការបង្ក្រាបបានដល់ជាង ៩០ភាគរយ​

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​បានថ្លែងនៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ ​និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ នៅឆ្នាំ២០២២ ការអនុវត្តនូវគោលយោបាយភូមិ-ឃុំ ​មានសុវត្ថិភាព ធ្វើឱ្យបទល្មើសទូទៅ​នៅ​ក្នុងប្រទេសកម្ពុជា​ មានការថយចុះចំនួន ៩ភាគរយ ​ហើយចំពោះបទល្មើសដែលកើតឡើង គឺ​សមត្ថកិច្ចបង្ក្រាបបាន រហូតដល់ចំនួន ៩២ភាគរយ ។

សម្ដេចក្រឡាហោម ស​ ខេង​ បានមានប្រសាសន៍ថា កម្លាំង​នគរបាលជាតិ ​និងរដ្ឋបាលគ្រប់ថ្នាក់នៅក្រោមជាតិ បានបន្តខិតខំសហការថែរក្សាសណ្ដាប់ធ្នាប់ និង​សុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ និងការខិតខំជំរុញឱ្យមានការចូលរួម​ពី​សំណាក់ប្រជាពលរដ្ឋ ​ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ ​មានសុវត្ថិភាព ។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានថ្លែង​បន្តថា នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ​ និងអនុវត្តនូវយុទ្ធសាស្ត្រ យុទ្ធនាការ ​និងប្រតិបត្តិការព្រមៗគ្នា​ ធ្វើឲ្យបទល្មើសមានការថយចុះ ​ហើយការបង្ក្រាបបល្មើស មានការកើនឡើងគួរឱ្យកត់សម្គាល់ ។

ជាមួយគ្នានោះ​ អគ្គលេខាធិការ នៃក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បានមានប្រសាសន៍ថា​៖​ ឆ្នាំ២០២២ ​បានល្មើសជារួម មាន​ការថយចុះចំនួន ២៨៥លើក ក្នុងនោះបទល្មើសឧក្រិដ្ឋកើតឡើង​ ១៩ករណី, បទមជ្ឈឹមថយ​ចុះជាង ៣០០ករណី ។​ ការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ​បានចំនួនជាង ១៧០ករណី ​ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ២២៦នាក់ ​(ជនបរទេស ៣១នាក់) បានបញ្ជូន​ទៅតុលាការ និងរំដោះជនរងគ្រោះបាន ៥៥២នាក់ ។

...

លោក​អគ្គលេខាធិការរូបនេះ​ បន្តថា នៅតាមព្រំដែន មានភាពល្អប្រសើរ ទោះបីកើតមាននូវបាតុភាពមិន​ប្រក្រតី​មួយ​ចំនួន ​បង្ក​ដោយភាគីវៀតណាម​ ដែលបាន​បោះតង់ ​និង​សង​រោងឃ្លាត​ពីខ្សែព្រំដែន ពី១៥ម៉ែត្រ ទៅ៥០០ម៉ែត្រ​ សរុប៣៧៦តង់ ស្មើនឹង៩ខេត្ត ក្រោម​ហេតុ​ផល​ដាក់​ប៉ុស្តិ៍​សង្កេត​ការណ៍​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ​ក្នុងនោះ​សង​នៅ​ទីតាំង​ឯកភាពគ្នា ៣៣០តង់, រុះចេញ​ ៧១តង​ និង​លើទីតាំង​មិនទាន់​ឯកភាពគ្នា ៤៦តង់, រុះចេញ៤២តង ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print