ភ្នំពេញ : នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើផេកផ្លូវការ ជូនពរ អបអរសាទរនិងកោតសរសេីរចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19)។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍យ៉ាងដូច្នេះថា,
តាសូមអបអរសាទរនិងកោតសរសេីរចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19) ដែលទេីបបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកមុននេះបន្តិច។
សម្តេចតេជោ ហ៊ុនសែន ដែលជនរួមជាតិ ទទួលស្គាល់ថា , បិតា សន្តិភាព ជាមួយទិសស្លោកថា:
• អរគុណសន្តិភាព
• អរគុណនយោបាយឈ្នះ ឈ្នះ
• ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ បានមានប្រសាសន៍ទៀតថា, តាជូនពរចៅៗទទួលបានជោគជ័យក្នុងការប្រកួតនៅពេលក្រោយជាបន្តទៀត ៕
ដោយ : សិលា