ក្រុមយុវជនសង្គមស៊ីវិល អង្គការ សមាគម ចំនួន៨ រលឹកពីពង្សាវតា “តាំងចិត្តឱ្យធំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរ យើង ឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតា”សមិទ្ធផលល្អៗរបស់ជាតិយើងទៅកាន់ពិភពលោក

ចែករំលែក៖

ភ្នំពេញ : ក្រុមយុវជនសង្គមស៊ីវិល អង្គការ សមាគម ចំនួន៨ បានចេញលិខិតសម្ដែងការព្រួយបារម្ភ និងសោកស្ដាយ ដោយលើកឡើងថា, យើងខ្ញុំទាំងអស់គ្នាជាក្រុមយុវជនសង្គមស៊ីវិល អង្គការ សមាគម សូមសម្ដែងការសោកស្តាយ និងព្រួយបារម្ភយ៉ាង ខ្លាំងចំពោះទង្វើរបស់ជនទាំងឡាយ ព្រមទាំងស្ថាប័នសារព័ត៌មានមួយចំនួនបានកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដែលមាន លក្ខណៈប្រឌិតហួសហេតុ ចំពោះស្ថានភាពនៃក្រុមយុវជនយើងខ្ញុំ។ នេះដោយសារយើងខ្ញុំមិនបានគាំទ្រក្រុមនយោបាយ ប្រឆាំងឬអង្គការសង្គមស៊ីវិលកូនកាត់របស់ពួកគេ។ទង្វើនេះបានបង្កឱ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូ និងបង្កើតនូវភាពអយុត្តិធម៌ ដល់យើងខ្ញុំយ៉ាងក្រៃលែង។

យើងខ្ញុំក៏សូមអំពាវនាវដល់បណ្ដាជន រួមទាំងស្ថាប័នសារព័ត៌មាន អង្គការ សមាគម ទាំងនោះ មេត្តាបញ្ចប់ការហែក ហូរ បំបែកបំបាក់ខ្មែរនឹងខ្មែរ បញ្ឈប់ការលាបពណ៌ ប្រមាថមើលងាយ ដែលបង្កការឈឺចាប់ដល់អ្នកដ៏ទៃ ដោយគ្រាន់តែយើង ខ្ញុំមិនគាំទ្រគំនិត ឬអ្នកនយោបាយប្រឆាំងដែលពួកគេស្រលាញ់។ សូមមេត្តាយកពេលវេលា និងចំណេះដឹងដ៏មានតម្លៃរបស់ អ្នកមកប្រើដើម្បីជាប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ ហើយចូលរួមចំណែកកសាងសង្គមជាតិ ជាជាងបង្កើតការឈឺដល់អ្នកដ៏ទ ព្រោះនេះជាអំពើអកុសលកម្ម។ ក្នុងន័យនេះ យើងខ្ញុំសូមអំពាវនាវដល់បណ្តាសារព័ត៌មានជាតិ និងអន្តរជាតិ ជាពិសេស យុវជនអង្គការសង្គមស៊ីវិលកូនកាត់ មេត្តាផ្លាស់ប្តូរទស្សនៈរបស់លោកអ្នក ហើយទទួលយកចម្រុះគំនិតនៅក្នុងសង្គមជាតិ ដើម្បីរួមចំណែកកសាងប្រទេសជាតិដ៏កំសត់របស់យើងឱ្យកាន់តែប្រសើរឡើង ជាជាងចាំតែរិះរកវិធីសាស្ត្រគូសវាសផែនការ ធ្វើសកម្មភាព វិច្ឆេទកម្មផ្សេងៗ ដែលរាំងស្ទះដល់ការអភិវឌ្ឍជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា។ . កុំបន្តជាន់ដានប្រវត្តិសាស្ត្រ ដដែលៗដែលព្យាយាមបំបែកខ្មែរនឹងខ្មែរ។ ពិសេសសូមផ្តាំផ្ញើទៅយុវជនសង្គមស៊ីវិលកូនកាត់ ឈប់បង្កជម្លោះ ប្តូរទស្សនៈ ចូលរួមកសាងសង្គមជាតិជាមួយគ្នា ទើបមានឈ្មោះថាយុវជនឈាមថ្មី សម័យរុងរឿង។

ក្នុងនាមយើងខ្ញុំជាយុវជនសសរទ្រូងនៃប្រទេសជាតិនៅតែប្តេជ្ញាចិត្ត បន្តយកចំណេះ ជំនាញ ដើម្បីមាន ឱកាសចូលរួមចំណែកកសាងមាតុភូមិ និងបន្តផ្សព្វផ្សាយពីគោលការណ៍ សមិទ្ធផលល្អៗរបស់ជាតិយើងទៅកាន់ពិភពលោក ដូចឃ្លាមួយក្នុងបទពង្សាវតាពោលថា “តាំងចិត្តឱ្យធំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរ យើង ឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតា” ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print