សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ : ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ ដែលធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពិភពលោកកំពុងរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដូច្នេះយើងក៏ត្រូវរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយឱ្យអស់ពីទឹកដីកម្ពុជាយើង។

សម្ដេចតេជោ ហ៊ុន សែន ឱ្យរួមគ្នាកម្ចាត់ចោលនូវរាល់ព័ត៌មានក្លែងបន្លំ ដែលព័ត៌មានក្លែងបន្លំនេះអាក្រក់ និងសាហាវ ដែលផ្ទុយ​ពី​សិទ្ធិ​បញ្ចេញមតិ ដូច្នេះការបង្កើតឆាណែលតេឡេក្រាម គឺជាផ្នែកមួយ​ដើម្បី​ឆ្លើយតបទាន់ពេលចំពោះករណីមានព័ត៌មានក្លែងក្លាយកើតឡើង។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងត្រូវបែងចែកឱ្យដាច់ពីគ្នារវាងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ហើយនិងព័ត៌មានក្លែងក្លាយ ដែលព័ត៌មានក្លែងបន្លំនេះអាក្រក់ និងសាហាវខ្លាំងណាស់ ដូច្នេះការបង្កើតឆាណែលតេឡេក្រាម គឺជាផ្នែកមួយដើម្បីឆ្លើយតបទាន់ពេលចំពោះករណីមានព័ត៌មានក្លែងក្លាយកើតឡើង។
សូមរំលឹកថា, facebook មានឈ្មោះថា, (ខ្ញុំ ជា សម រង្ស៊ី ) បានទម្លាយពីគំនិតទុច្ចរិត របស់ក្រឆាំងថា, រឿងរ៉ាវនៃផែនការទុច្ចរិតរបស់ CCIM និង VOD មិនទាន់បញ្ចប់ទេ ខណៈអតីតបុគ្គលិកវិទ្យុ VOD បានបន្តទម្លាយនៅល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះឱ្យដឹងថា ៖ ប៉ា ងួនទៀង ប្រធាន CCIM ដែលគ្រប់គ្រងលើវិទ្យុ VOD បានរៀបចំផែនការបដិវត្តន៍ពណ៌ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ក្រោមលេសដើម្បីតវ៉ាទាមទារយុទ្ធនាការដោះលែងមន្រ្តីសិទ្ធិមនុស្សដែលរងការចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីទាក់ទងសំណុំរឿងល្មោភកាម កឹម សុខា ប៉ុន្តែគឺជាផែនការបំផ្ទុះបដិវត្តន៍ពណ៌យ៉ាងពិតប្រាកដ។ គេនៅចាំបានថានៅអំឡុងឆ្នាំ២០១៦ និង ២០១៧ ប៉ា ងួនទៀង ប្រធាន CCIM និងប្រធានសមាគមធាងត្នោត បានសហការគ្នាបានរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះដែលជាផែនការ ប្រមូលកម្លាំងប្រជាពលរដ្ឋធ្វើបដិវត្តន៍ពណ៌សាជាថ្មី បន្ទាប់ពីពួកគេនិងគណបក្សសង្គ្រោះជាតិអនុវត្តពុំបានជោគជ័យផែនការបដិវត្តន៍ពណ៌នៅឆ្នាំ២០១៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥។ កាលនោះ វិទ្យុវីអូឌីបានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សាយផ្ទាល់ផង និងផ្សព្វផ្សាយជាអត្ថបទនិងរូបភាពផងក្នុងបំណងបំផុស និងញុះញង់ឱ្យប្រជាពលរដ្ឋចូលរួមជាមួយខ្លួន។ យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះគឺក្រុមអង្គការសង្គមស៊ីវិលដឹកនាំដោយ CCIM និងសមាគមធាងត្នោត គឺពាក់អាវពណ៌ខ្មៅព្រមៗគ្នានៅរៀងរាល់ថ្ងៃច័ន្ទ ហើយការកំណត់នេះជាការទាញយកពីសៀវភៅទ្រឹស្តីបដិវត្តន៍ពណ៌ដែលសរសេរដោយជនជាតិអាម៉េរិកឈ្មោះ ជីន សាប មានចំណងជើងថា «ពីប្រទេសផ្តាច់ការទៅប្រជាធិបតេយ្យ» ហើយសៀវភៅនេះបកប្រែជាភាសាខ្មែរដោយឈ្មោះ អ៊ុង ប៊ុនអាង កាលនោះនៅឆ្នាំ២០០៥ ជាសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី និងឧទ្ទិសឱ្យដល់ រ៉ុង ឈុន។ បក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលប្រឆាំងដែលទទួលបានជំនួយថវិកាពីបរទេស បានយកទ្រឹស្តីបដិវត្តន៍ពណ៌នេះទៅអនុវត្តប្រឆាំងនឹងរដ្ឋាភិបាលដូចជាការប្រើប្រាស់ផ្កាឈូកជានិមិត្តរូបដើម្បីជូនដល់កម្លាំងប្រដាប់អាវុធ ការប្រើពណ៌ជាសម្គាល់ ការធ្វើរូបតំណាងទីងមោងដើម្បីដុត និងអំពាវនាវឱ្យពហិការកុំទិញទំនិញផ្សេងៗជាដើម។ មហិច្ឆតាបដិវត្តន៍ពណ៌ក្រោមខ្សែញាក់បរទេសរបស់ក្រុមបក្សប្រឆាំងមិនបានបោះបង់ឡើយ ទោះបីជាគណបក្សសង្គ្រោះជាតិ អង្គការចាត់តាំងបដិវត្តន៍ពណ៌ត្រូវបានរំលាយដោយច្បាប់។ ផែនការបដិវត្តន៍ពណ៌នេះបានត្រូវអនុវត្តបន្តក្រោយបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយសង្គមស៊ីវិលបានដើរតួនាទីជំនួសក្នុងនោះវិទ្យុ VOD ដែលទទួលបានប្រាក់ជំនួយដ៍សន្ធឹកសន្ធាប់ពីបរទេស ត្រូវបានគេរៀបចំជាឧបករណ៍បំពងសំឡេងដើម្បីបញ្ជ្រាបផែនការបដិវត្តន៍ពណ៌ និងមានគោលដៅផ្សព្វផ្សាយតែព័ត៌មានអវិជ្ជមានពីរដ្ឋាភិបាលនិងពីគណបក្សប្រជាជនកម្ពុជា និងញុះញង់បំបែកបំបាក់ជាតិ និងសង្គមកម្ពុជាដើម្បីជាគោលដៅបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាល។ ប៉ា ងួនទៀង ធ្លាប់និយាយតាមវិទ្យុ VOD របស់ខ្លួនថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ គឺដើម្បីដឹងថា បានមនុស្សប៉ុន្មាននាក់ ងាយស្រួលសម្រេចចិត្តធ្វើការផ្លាស់ប្តូរបាន ឬ មិនបាន! ជាមួយគ្នានេះ ប៉ា ងួនទៀង ក៏បានលើកឡើងថា ប្រហែលជាដល់ដំណាក់កាលចុងក្រោយនៃការផ្លាស់ប្តូរហើយ។ ហេតុដូច្នេះហើយបានជា វិទ្យុ VOD ដែលក្នុងនោះមានអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ៣ នាក់រួមមាន ឈ្មោះ យាង សុធារិទ្ធ ហៅយាង សុជាមេត្តា ឈ្មោះ ម៉ម មុនីរតន៍ និងឈ្មោះ សូត សុខប្រាថ្នា រួមនឹងអ្នកកាសែតផ្សេងទៀតដែលគេបណ្តុះបណ្តាលបំពាក់បំប៉នមនោគមន៍វិជ្ជាឱ្យស្អប់និងមើលឃើញតែភាពខ្មៅកខ្វក់ពីការដឹកនាំរបស់រដ្ឋាភិបាល ធ្វើព័ត៌មានណាដែលបំផ្លាញសេចក្តីទុកចិត្តចំពោះរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។ សរុបមក មូលដ្ឋានផ្សព្វផ្សាយមនោគមវិជ្ជាបដិវត្តន៍ពណ៌របស់ពួកបរទេសនៅក្នុងប្រទេសកម្ពុជា គឺ ពិតជាជ្រកក្រោមអង្គការ CCIM និង VOD តែជាភព្វសំណាងរបស់ប្រជាពលរដ្ឋកម្ពុជាដែលតែងតែជៀសគ្រោះមហន្តរាយដែលប៉ុនប៉ងដោយក្រុមបរទេសអមិត្ត និង ក្រុមខ្មែរក្បត់ជាតិ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print