ភ្នំពេញ : លិខិតជូនពរ សូមគោរពជូន សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ជាទីគោរពដ៏ខ្ពង់ខ្ពស់!
នាថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣ នេះ គឺជាទិវាដ៏មហាប្រសើរ នៃខួបចម្រើនជន្មាយុតម្រប់ ៨៥ ឆ្នាំ ឈានចូល ៨៦ ឆ្នាំ របស់ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ឧត្តមភរិយារបស់ សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គា្ន មានសេចក្តីសោមនស្សរីករាយយ៉ាង ក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចធឬវិសុទ្ធវង្សា សៅ ទី ហេងសំរិន ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងទ្រព្យធន ប្រកបដោយសទ្ធាជ្រះថ្លាបរិសុទ្ធ ដ៍ខ្ពង់ខ្ពស់ជួយដល់សង្គមជាតិ កសាងសមិទ្ធផលនានា និងឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយ ជាពិសេសការបំពេញ តួនាទីដ៏ល្អឥតខ្ចោះ ក្នុងនាមជាឧត្តមភរិយារបស់ សម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភា តាំងពីដើមរហូតមក។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន និង សម្ដេច ធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ : សិលា