យុវតីម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រពីក្រោយត្រូវរថយន្តមួយគ្រឿងទៀតកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ យុវតីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀមពីក្រោយពេញទំហឹងហេីយត្រូវរថយន្តមួយគ្រឿងទៀតកិនរួចបើកគេចខ្លួនបាត់​ កាលពីវេលាម៉ោង៨យប់​ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅលេីផ្លូវជាតិលេខ​៥១​ ចន្លោះគីឡូម៉ែត្រលេ​ខ​ 33-​34 ត្រង់ចំណុចភូមិថ្មគោល ឃុំសំបូរ ស្រុកសំ​រោ​ងទង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ វន រតនា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំ​ងក្រឡូ​ង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឱ្យដឹង​ថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រម៉ាកFUSO ពណ៌ទឹក​ប្រាក់ ពា​ក់ស្លាកលេខភ្នំពេញ3B-1313​ បានខូច​និងចតតាមបណ្តោយផ្លូវលេខ៥១​ ក្នុងទិសដៅពីជេីងទៅត្បូង។ បន្ទាប់មកស្រាប់តែមានយុវតីម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ពា​ក់ស្លា​កលេខកំពង់ស្ពឺ1W-6840 ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាតមនុស្សទៅលេីថ្នល់ ភ្លាមនោះមានរថយន្តមិនចាំម៉ាកមួយគ្រឿងទៀតមកបុកកិនារីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ​ ហេីយរថយន្តបេីកគេចខ្លួនបាត់។
ក្រោយកេីតហេតុសមត្ថកិច្ច​នគរបាល​ចរាចរណ៍​​បានចុះធ្វេីការវាស់វែងយករថយន្តកុងតឺន័រនិងម៉ូតូ​មករក្សាទុកបណ្ដោះអាសន្ននៅប៉ុស្គិ៍នគរបាលរដ្ឋបាលសំបូរ​ ដេីម្បី​ចាត់ការ​នីតិវិធី​បន្ដ​៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print