រមណីយដ្ឋានសម្រស់កោះហាននៅខេត្តស្ទឹងត្រែងទទួលបានពានរង្វាន់ជាប់ចំណាត់ថ្នាក់”ស្តង់ដាអាស៊ាន”

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រមណីយដ្ឋានសហគមន៍អេកូទេស ចរណ៍សម្រស់កោះហានគឺជារមណីយដ្ឋានមួយដែលស្ថិតនៅតាមដងទន្លេមេគង្គលើក្នុងតំបន់រ៉ាមសារនៃខេត្តស្ទឹងត្រែង ត្រូវបានវាយតម្លៃនៅប្រទេសឥណ្ឌូនេស៊ីជាប់ពានរង្វាន់ចំណាត់ថ្នាក់”សហគមន៍អេកូទេសចរណ៍ស្តង់ដា”អាស៊ាន”ក្នុងចំណោមសហគមន៍ជាច្រើនផ្សេងទៀតនៃប្រទេសកម្ពុជាដែលបានដាក់ប្រកួតប្រជែង។

លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថា កាលពីថ្ងៃទី៥កុម្ភៈកន្លងទៅ នៅប្រទេសឥណ្ឌូនេស៊ីមានការប្រកួតប្រជែងផ្នែកសហគមន៍អេកូទេសចរណ៍។ លោកបានជ្រើសរើសយកសហគមន៍អេកូទេសចរណ៍សម្រស់កោះហានទៅប្រកួត ប្រជែងតាមរយៈក្រសួងទេសចរណ៍ហើយមានការវាយ តម្លៃ ជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ាន នេះគឺជាមោទនភាពមួយសម្រាប់ខេត្តស្ទឹងត្រែង។

លោកប្រធានមន្ទីរទេសចរណ៍បន្តឲ្យដឹងទៀតថា មក ដល់ពេលនេះពានរង្វាន់ដែលជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ាន បានយកមកដល់ក្រសួងទេសចរណ៍ហើយ គឺរង់ចាំតែថ្ងៃណាមួយខាងសហគមន៍នឹងទៅទទួលយកពានរង្វាន់សហគមន៍អេកូទេសចរណ៍ ដែលជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ាននៅក្រសួងទេសចរណ៍ក្នុងពេលដ៏ឆាប់ខុសមុខនេះ។

លោកស្រី មីន បូរចនា ភ្ញៀវទេសចរមកពីខេត្តសៀមរាបបានបង្ហាញពីអារម្មណ៍ពិតពេលទៅកម្សាននៅតាមតំបន់រាមសារបានរៀបរាប់ដោយក្តីរីករាយថា នៅក្នុងសហគមន៍គឺជាកន្លែងកម្សាន្តដ៏ប្លែកខុសពីតំបន់សៀមរាបអង្គរមាត់សមុទ្រ និងខេត្តដែលមានតំបន់ព្រៃភ្នំ ខេត្តស្ទឹងត្រែងមានដងទន្លេមានព្រៃលិចទឹកដ៏សំបូរបែបបង្ហាញពីទស្សនីយភាពទាក់ទាញភ្ញៀវមកកម្សាន្ត។

ម្យ៉ាងទៀតនេះគឺជាមោទនភាពក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានផ្លូវស្ពានទើបភ្ញៀវទេសចរអាចចង់ទៅកម្សាន្តបានគ្រប់ទីកន្លែង។

...

លោកស្រីបានរៀបរាប់ទៀតថាពេលមកដល់ខេត្តស្ទឹងត្រែងគឺពិតជាទទួលបានអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយខ្លាំងណាស់ សហគមន៍អេកូទេសចរណ៍សម្រស់កោះហានគឺជាកន្លែងសម្រាប់ក្រុមគ្រួសារមិត្តភក្កិបងប្អូនពេលដែលបានមកលេងកំសាន្តនៅទីនេះ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print