ថ្ងៃនេះ គឺជាខួប៤៤ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបភរិយា និងកូនឡើងវិញ ក្រោយភៀសខ្លួនរំដោះជាតិជាងមួយឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សូមរំលឹកថា, ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាខួប៤៤ឆ្នាំ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៣)
ដែលកាលពី៤៤ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសសម័យនោះ បានជួបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាភរិយា និងកូនប្រុស គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ឡើងវិញ ក្រោយពេលភៀសខ្លួនរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាងមួយឆ្នាំ។

សូមបញ្ជាក់ថា, កាលពី៤៤ឆ្នាំមុន សម្តេចតេជោមានសមាជិកតែ៣នាក់ប៉ុណ្ណោះ តែពេលនេះសម្តេចមានសមាជិកគ្រួសាររហូតដល់ទៅ ៣៤នាក់ រួមមានសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កូនបង្កើត ៥នាក់ កូនប្រសា ៥នាក់ និងចៅ ២២នាក់។ នេះក៏ជាការឆ្លុះបញ្ចាំងពីការកើនឡើង នៃចំនួនប្រជាជនពីប្រមាណ ៥លាននាក់នាឆ្នាំ១៩៧៩ កើនមកដល់ពេលនេះ មានប្រមាណជាង១៦លាននាក់។
សម្តេចតេជោ ហ៊ុនសែន ក្លាយជាមេដឹកនាំប្រទេស ដែលនាំមក នូវ សុខសន្តិភាព ការអភិវឌ្ឍន៍ រីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស និងនៅជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដែលសម្តេចមានប្រជាប្រិយភាពបំផុត ក្នុងការទទួលបាន ការគាំទ្រ ពីប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print