ប្រទេសចិនទាមទារឱ្យស្វែងរកពិរុទ្ធជនដែលបានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream

ចែករំលែក៖

ប្រទេសចិនបានអំពាវនាវឱ្យប្រទេសនានាស៊ើបអង្កេតថា តើនរណាជាជនល្មើសក្នុងការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream1 និង Nord Stream 2 បើមិនដូច្នេះទេជនអាក្រក់នឹងគិតថាពួកគេគ្មានកំហុស និងចាត់វិធានការបន្ថែមទៀត។

លោក Zhang Jun បេសកជនពិសេសរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិបានបង្ហោះលើ Twitter ថា “ការបំផ្លិចបំផ្លាញដោយចេតនាណាមួយនៃហេដ្ឋារចនាសម្ព័ន្ធឆ្លងដែនគឺជាទង្វើដ៏គ្រោះថ្នាក់មួយ។ វាមានសារៈសំខាន់ណាស់ក្នុងការរៀបចំការស៊ើបអង្កេតអន្តរជាតិលើការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរឧស្ម័ន Nord Stream (Nord Stream 1 និង Nord Stream 2) ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា “ប្រទេសចិនជឿជាក់ថា គួរតែមានការស៊ើបអង្កេតប្រកបដោយគោលបំណង យុត្តិធម៌ និងប្រកបដោយវិជ្ជាជីវៈលើការផ្ទុះនេះ ហើយធ្វើឱ្យជនល្មើសទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ” ។ ប្រទេសចិនគាំទ្រការពន្លឿនការស៊ើបអង្កេតដើម្បីស្វែងរកការណ៍ពិតយ៉ាងឆាប់រហ័ស។ ក្នុងនាមជាអង្គការអន្តរជាតិដែលមានសិទ្ធិអំណាចបំផុត និងតំណាងឱ្យប្រទេសភាគច្រើន អង្គការសហប្រជាជាតិអាចធ្វើការងារបានល្អក្នុងការស៊ើបអង្កេតករណីនេះ។ ចិនក៏ទទួលស្គាល់និងស្វាគមន៍ចំពោះញត្តិដែលរុស្ស៊ីដាក់នៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។
លោក Wang Wenbin បានបន្ថែមថា៖ «ច្បាស់ណាស់អ្វីដែលបានកើតឡើងចំពោះបំពង់បង្ហូរ Nord Stream មិនមែនជាឧបទ្ទវហេតុទាល់តែសោះ ប៉ុន្តែជាទង្វើដោយចេតនា។ មិនដឹងថា ហេតុអ្វីបានជាអំពើបំផ្លិចបំផ្លាញកើតឡើង ហើយអ្នកណានៅពីក្រោយខ្នង អាចបង្កើតឱកាសឱ្យជនខិលខូច និងលើកទឹកចិត្តពួកគេឱ្យដើរតាមផ្លូវរបស់ពួកគេ ថែមទាំងអាចញុះញង់ឱ្យមានអំពើភេរវកម្មថែមទៀត។ នេះអាចធ្វើឱ្យស្ថានភាពសន្តិសុខពិភពលោកដ៏ស្មុគស្មាញរួចទៅហើយ រឹតតែស្មុគស្មាញថែមទៀត ផលប្រយោជន៍របស់ប្រទេសនីមួយៗនឹងត្រូវគំរាមកំហែង»។
សំណើស្រាវជ្រាវជាសកលរបស់រុស្ស៊ី ក្នុងគោលដៅស្វែងរកអ្នកនៅពីក្រោយការវាយប្រហារនោះត្រូវបានភាគីអាមេរិកមិនគាំទ្រ។ សកម្មភាពទាំងនោះដើរផ្ទុយពីសកម្មភាពក្នុងការកៀរគរសម្ព័ន្ធមិត្តឱ្យស្វែងរកប្រភពដើមនៃកូវីដ-១៩ រហូតដល់មានការដាក់ទណ្ឌកម្មចិនទៅទៀត ៕ ដោយធីរីណា

...

រូប​ថត​ :AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print