ភ្នំពេញ ៖ ទីតាំងម៉ាស្សានិងកោសជប់មួយកន្លែងយីហោ456 ដែលលួចបេីកសេវាកម្មផ្លូវភេទ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ធ្វេីការឆ្មក់បង្រ្កាបដោយឃាត់មនុស្ស០៥នាក់និងដកហូតវត្ថតាងពាក់ព័ន្ធមួយចំនួន ។
ប្រតិបត្តិការខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្បែរភ្លើង
ស្តុបក្បាលថ្នល់ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបទីតាំងម៉ាស្សា កោសជប់ខាងលេីបានឱ្យដឹងថា ទីតាំងនេះត្រូវបានកម្លាំងនគរបាលជំនាញបេីកស្រាវជ្រាវជាច្រេីនថ្ងៃមកហេីយទេីបដឹងច្បាស់ថា មានលួចទទួល
បម្រើសេវាកម្មផ្លូវភេទ ក៏រាយការណ៍ទៅ
ថ្នាក់លេីសុំគោលការណ៍ដាក់កម្លាំងចុះបង្ក្រាបតែម្ដង ដោយឃាត់មនុស្សស្រី០៥នាក់ ក្នុងនោះមានមេការម្នាក់និងដកហូតវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនផងដែរ ។
ក្រោយពីបញ្ចប់ប្រតិបត្តិការនេះរួច ទីតាំងខាងលេីត្រូវបានបិទជាបណ្ដោះអាសន្ន ។ រីឯមនុស្សស្រីចំនួន០៥នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញដឹកបញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដេីម្បីរង់ចាំអនុវត្តបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ