លោក Zelensky ចង់ជួបប្រធានាធិបតីចិន ដើម្បីពិភាក្សារកដំណោះស្រាយបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន

ចែករំលែក៖

សង្រ្គាមនៅតែបន្តក្តៅឡើងនៅភាគខាងកើតនិងភាគខាងត្បូងអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន ចង់ជួបលោក Xi Jinping រុស្ស៊ី និងលោកខាងលិច និយាយអំពីផែនការសន្តិភាពរបស់ចិន…។

សារព័ត៌មាន CNN បានផ្សាយថា នៅថ្ងៃទី២៤ ខែកុម្ភៈ ការបាញ់មីស៊ីលរបស់រុស្ស៊ីបានបន្ត ភាគច្រើននៅក្នុងខេត្ត Kherson (ភាគខាងត្បូងអ៊ុយក្រែន) និងតំបន់ Donbass (ភាគខាងកើតអ៊ុយក្រែន រួមទាំងខេត្តដាច់ចេញពីរគឺ Donetsk និង Luhansk)។
ខាងអ៊ុយក្រែន យោងតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform ការបាញ់ផ្លោងចុងក្រោយបង្អស់របស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៣នាក់ និងរងរបួសជាច្រើននាក់នៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេស។ រដ្ឋាភិបាលយោធាក្នុងតំបន់ Kherson បាននិយាយថា ប្រព័ន្ធកម្តៅក្នុងទីក្រុងខេត្ត Kherson ត្រូវបានខូចខាតដោយការបាញ់ផ្លោងរបស់រុស្ស៊ី ហើយបានព្រមានអ្នកស្រុកអាចត្រូវបានទុកចោលដោយគ្មានកម្តៅអស់រយៈពេលជាច្រើនថ្ងៃ។
នៅក្នុងការអភិវឌ្ឍមួយផ្សេងទៀត ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានដកស្រង់សម្តីលោក Vladimir Rogov អភិបាលក្រុង Zaporizhia ដែលត្រូវបានតែងតាំងដោយប្រទេសរុស្ស៊ី បាននិយាយថា អ៊ុយក្រែនកំពុងទាញកងទ័ពទៅកាន់ខេត្ត Dnipro ដើម្បីរៀបចំសម្រាប់ការវាយប្រហារដ៏មានសក្តានុពលនៅក្នុងខេត្ត Zaporizhia ។
នៅពេលនេះដែរប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីពិនិត្យមើលផ្នែកខ្លះនៃផែនការសន្តិភាព១២ចំណុច ដែលដាក់ចេញដោយទីក្រុងប៉េកាំង។ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា លោកគ្រោងនឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping ដើម្បីពិភាក្សាអំពីផែនការនេះ៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print