ចាប់ពីថ្ងៃ​ទី១​ ខែមីនា​ ឆ្នាំ​២០២៣នេះទៅ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ន​នូវស្ពានអាកាសឬស្សីកែវ​

ចែករំលែក៖

ភ្នំពេញ : លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានមានប្រសាសន៍អោយដឹងថា, រដ្ឋបាលរាជធានីភ្នំពេញ​ ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់​ សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី​ ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ន​នូវស្ពានអាកាសឬស្សីកែវ​ ដែលមានប្រវែង​ ៤៨៣​ ម៉ែត្រទទឹង​ ១៥,៨​ ម៉ែត្រ​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ​របស់បងប្អូនប្រជាពលរដ្ឋ​ ចាប់ពីថ្ងៃ​ទី១​ ខែមីនា​ ឆ្នាំ​២០២៣នេះទៅ។

លោកអភិបាលរង រាជធានីភ្នំពេញ កើត ឆែ បានបញ្ជាក់ថា, នេះជាសមិទ្ធផលថ្មីមួយទៀត​ ក្រោមម្លប់សុខសន្តិភាព​ ក្រោម​ ការដឹកនាំរបស់សម្តេចតេជោ , អរគុណសន្តិភាព​ ។

សូមបញ្ជាក់ថា, នៅរាជធានីភ្នំពេញ ដែលជាបេះដូង ព្រះរាជាណាចក្រកម្ពុជា មានស្ពានអាកាសជាច្រើន បានអភិវឌ្ឍន៍រួច ដូចជា : ស្ពានអាកាសតិចណូ, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៧មករា(ស្ពានអាកាសពេទ្យលោកសង្ឃ), ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាសចោមចៅ , និងអាកាសស្ពានអាកាសឬស្សីកែវ​ ដែលមានប្រវែង​ ៤៨៣​ ម៉ែត្រទទឹង​ ១៥,៨​ ម៉ែត្រ​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ​របស់បងប្អូនប្រជាពលរដ្ឋ​ ចាប់ពីថ្ងៃ​ទី១​ ខែមីនា​ ឆ្នាំ​២០២៣នេះទៅ ៕ 

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print