នាវាទេសចរណ៍ចំនួន ០១គ្រឿង បានចូលសំចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ- នៅវេលាម៉ោង០៧:០០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣ នាវាទេសចរណ៍ចំនួន ០១គ្រឿង បានចូលសំចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។ នេះបើតាមការបញ្ជាក់អោយដឹងពី អង្គភាព កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ។

គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន ៤៥នាក់ ប្រើប្រាស់រថយន្តស៊ីរ៉ែន ០២គ្រឿង ម៉ូតូ ១០គ្រឿង សហការចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍អន្តរជាតិចម្រុះជាតិសាសន៍ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

* នាវាឈ្មោះ SeaBourn Encore

+ មាននាវឹកចំនួន ៤៤២នាក់ (ស្រីចំនួន ១០៥នាក់ មាន ២៨សញ្ជាតិ )

– មានភ្ញៀវទេសចរណ៍ ចំនួន ៣៧៩នាក់ (ស្រីចំនួន ១៩៦នាក់ មាន ២៤សញ្ជាតិ)

– បណ្តោយ ២១០.៥០ម៉ែត្រ

– ទទឹង ២៨ម៉ែត្រ

– ជំរៅទឹក ៦.៦០ម៉ែត្រ

– មកពីប្រទេសថៃ

– នាវាចាកចេញនៅម៉ោង ២២:០០នាទី (ទៅប្រទេសវៀតណាម) ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print