ទូរស័ព្ទបារាំង SUGAR FRANCE ប្រកាសវាយលុកទីផ្សារនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ទូរស័ព្ទឆ្លាតវៃបែប Fashion ដំបូងគេនៅលើពិភពលោករបស់ក្រុមហ៊ុន SUGAR France បានចាប់ដៃគូជាមួយក្រុមហ៊ុនដ៏ល្បីល្បាញមួយឈ្មោះ SWAROVSKI បានប្រកាសចាប់ផ្តើមបើកដំណើរការការិយាល័យតាំងបង្ហាញ និងសេវាកម្មបម្រើអតិថិជនរបស់ខ្លួនជាលើកដំបូងនៅរាជធានីភ្នំពេញហើយ។ កម្មវិធីប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅការិយាល័យតំណាងខណ្ឌចំការមន រាជធានីភ្នំពេញក្រោមវត្តមានតំណាងក្រុមហ៊ុន ភ្ញៀវកិត្តិយស និងសិល្បករសិល្បការិនីជាច្រើនរូបទៀត។

លោក យិន ឌីណា ប្រធានផ្នែកលក់និងទីផ្សារប្រចាំនៅកម្ពុជាបញ្ជាក់ថា ទូរស័ព្ទ SUGAR France ត្រូវបានផលិតឡើងដំបូងគេនៅឆ្នាំ២០១៣ នៅប្រទេសបារាំង ដែលកំពុងលក់ចរាចរលើទីផ្សារធំៗដូចជាបារាំង ហុងកុង ចិន ម៉ាកាវ ឌូបៃ តៃវ៉ាន់ និងកម្ពុជា។ លោកថា SUGAR France ត្រូវបានរចនាល្អឥតខ្ចោះទាន់សម័យបែប Fashion របស់បារាំងដែលអាចផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ទាំងផ្នែក Hardware Software និងសេវាកម្មជួសជុលផងដែរ។ ការបើកដំណើរការការិយាល័យតាំងបង្ហាញផលិតផលនឹងសេវាជួសជុលនេះគឺដើម្បីឲ្យអតិថិជនបានសាកល្បងប្រើប្រាស់ទូរស័ព្ទរាងកាលីបបែប Fashion តេសមើលត្បូងចរណៃ Swarovski ភ្លឺល្អដូចគ្រាប់ពេជ្រពិតៗពីធម្មជាតិ។

លោក យិន ឌីណា បន្ថែមថា SUGAR France ក៏ត្រូវបានរចនាយ៉ាងពិសេសជាងគេជាមួយនឹងការផ្សាភ្ជាប់នឹងគ្រឿងអលង្កាដ៏ប្រណីត ជាមួយនឹង Version ចុរក្រោយ និងមុខងាកាំមេរ៉ាប្រកបដោយភាពច្នៃប្រឌិតពិសេស។ ជាមួយនឹងការប្រកាសបើកការវាយលុកទីផ្សារនៅកម្ពុជា ក្រុមហ៊ុនបានប្រកាសទូរស័ព្ទថ្មីចំនួនពីរម៉ូដែលគឺ SUGAR C7 ដែលមានសេនសឺរស្គេនក្រយ៉ៅដៃលឿនជាងគេបំផុត និង SUGAR Y7 ដែលមានអេក្រង់កាន់តែធំងាយស្រួលប្រើ។

អ្នកជំនាញផ្នែកបច្ចេកទេសបញ្ជាក់ថា SUGAR C7 មានដាំគ្រាប់ត្បូងចរណៃល្អគ្មានពីរបស់ប្រទេសអូទ្រីសមានឈ្មោះថា SWAROVSKI ZIRCONIA ដែលអាចបញ្ចេញពន្លឺដូចគ្រាប់ពេជ្រពីធម្មជាតិ ហើយសូម្បីតែកាំមេរ៉ាក្រោយរបស់ទូរស័ព្ទនេះក៏ដាំព័ទ្ធដោយគ្រាប់ត្បូងនេះចំនួន ២២គ្រាប់ដែរ។ អ្នកជំនាញបញ្ជាក់ដែរថា SUGAR C7 ត្រូវបានភ្ជាប់ជាមួយនឹងអង្គចងចាំ RAM 3GB និងអង្គចងចាំខាងក្នុងម៉ាស៊ីន 32GB ហើយវាក៏មានរន្ធដោតស៊ីមកាតចំនួន២ដែលអាចប្រើសេវា 4G បានទាំងពីរស៊ីម និងអាចដាក់អង្គចងចាំខាងក្រៅរហូតដល់ 128GB ។ អ្វីដែលកាន់តែពិសេសគឺទូរស័ព្ទនេះមានមុខងារចាក់សោរកម្មវិធី APP Lock ជួយរក្សាការសម្ងាត់ឯកជនគ្រប់ពេល ហើយនឹងថតរូបអ្នកលួចចុចកម្មវិធីលោកអ្នកទុកដោយស្វ័ប្រវត្តិ។ ទូរស័ព្ទនេះមានតម្លៃត្រឹមតែ ១៧៩ដុល្លារអាមេរិកប៉ុណ្ណោះ។

ចំណែក SUGAR Y7 ដែលមានអេក្រង់ ៥.៥អ៊ីញភ្លឺច្បាស់វិញក៏មានដាំត្បូងចរណៃចំនួន ១៤គ្រាប់របស់ SWAROVSKI ZIRCONIA ដែរ។ វាមិនត្រឹមតែជាទូរស័ព្ទដ៏ល្អសម្រាប់អ្នកនិយមឆែកអ៊ីនធឺណេតទេ គឺជាក៏ល្អឥតខ្ចោះសម្រាប់អ្នកមើលភាពយន្ត និងលេងហ្គេមលើទូរស័ព្ទផងដែរ។ សមត្ថភាពថ្មរបស់ SUGAR Y7 មានទំហំដល់ ២៨២០mAh និងអាចដកចេញបាន ហើយវាមាន RAM ទំហំ 2GB អង្គចងចាំក្នុង 16GB និងកាំមេរ៉ាខាងក្រោយទំហំ ១៣មេហ្គាភិចសែល។ SUGAR Y7 ត្រូវបានលក់រាយក្នុងតម្លៃ ១២៩ដុល្លារអាមេរិក៕

IMG_1991

IMG_2001

IMG_2011

IMG_2088

IMG_2118

IMG_2141

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print