លោក ឃួង ស្រេង៖ ពួកជនអគតិមួយចំនួនបានចោទប្រកាន់ថា សញ្ញាបត្រដែលរៀននិងផ្ដល់ជូននៅព្រះរាជាណាចក្រកម្ពុជាគ្មានគុណភាព ការចោទប្រកាន់បែបនេះគឺជាការចោទប្រកាន់ដែល មិនអាចទទួល យកបាន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ពួកជនអគតិមួយចំនួនបានចោទប្រកាន់ថា សញ្ញាបត្រដែលរៀននិងផ្ដល់ជូននៅព្រះរាជាណាចក្រកម្ពុជាគ្មានគុណភាព ការចោទប្រកាន់បែបនេះគឺជាការចោទប្រកាន់ដែល មិនអាចទទួលយកបាន ។ មានសន្តិភាព ទើបអាចអភិវឌ្ឍន៍ប្រទេសជាតិឲ្យ រីកចំរើន និងមាន ឱកាសគ្រប់គ្រាន់ក្នុងក្រេបជញ្ជក់យកចំណេះដឹង បង្កើតបាននូវធនធានមនុស្សដ៏សំខាន់ ។ដូច្នេះត្រូវរួមគ្នារក្សាឲ្យ បាននូវសុខសន្តិភាពនេះ។
លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​សែន​ និងជាអភិបាលរាជធានីភ្នំពេញ​
ខណៈលោកអញ្ជេីញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ័លេីកទី២៩ជូននិស្សិតជយ័ លាភីនៃសាកលវិទ្យាលយ័អន្តរជាតិ ខណ្ឌ សែនសុខ កាលពីរសៀលថ្ងៃទី២៥​ កុម្ភះ​ ឆ្នាំ២០២៣​នេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ពួកអគតិមួយចំនួនបានចោទប្រកាន់ថា បញ្ញាបត្រដែលរៀននិងផ្ដល់ជូននៅព្រះរាជាណាចក្រកម្ពុជាគ្មានគុណភាព ។ ការចោទប្រកាន់បែបនេះគឺជាការចោទប្រកាន់ដែរ មិនអាចទទួលយកបាន ។ នេះជាការមើល ស្រាលទៅដល់លោកគ្រូអ្នកគ្រូនឹងសិស្សានុសិស្ស និង និស្សិតរបស់យើង ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ។ថ្ងៃនេះគឺជាទឹកតាងដែលបញ្ជាក់ពីការខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងដ៏មានតម្លៃដ៏ធំធេងរបស់ប្អូនៗ ។ ប្អូនៗត្រូវដឹងថាយើងបានចេញពីប្រភពណា យើងត្រូវដឹងគុណពីវីរភាពរបស់សម្ដេចតេជោហ៊ុន សែន ដែលសម្ដេចបានលះបង់គ្រប់យ៉ាង សូម្បីតែអាយុជីវិត ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរបស់យើង។ យើងពិតជាមានសំណាងដែលមានថ្នាក់ដឹកនាំមានទឹកចិត្តធ្វើឲ្យប្រទេសជាតិ មានភាពរីកចម្រើនជឿនលឿន បើទោះបីប្រទេសកម្ពុជាបានងើបឡើងពីចំណុចសូន្យ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ។
លោកបន្តថា៖ សម្ដេចបានស្វះស្វែងរកសន្តិភាពពេញផ្ទៃប្រទេសនិងធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន។ ផ្ដើមចេញពីពីររឿងអស់ទាំងនេះហើយ ដែលធ្វើឱ្យយើងមានឱកាសបានសិក្សារៀនសូត្រមានចំណេះដឹង បង្កើតនូវធនធានមនុស្សដ៏សំខាន់នេះ។
លោកឃួង ស្រេង ចង់ឱ្យប្រជាពលរដ្ឋម្នាក់ជាអ្នកការពារសច្ចធម៌ម្នាក់។ ការពារសម្ដេចតេជោហ៊ុនសែនគឺការពារសច្ចធម៌ ។ ដូច្នេះយើងត្រូវរួមចំណែកអ្វីខ្លះដើម្បីការពារសន្តិភាព ។ យើងអាចការពារសន្តិភាពបានមានតែយើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាស្មើនិងការគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រូ។
ក្នុងឱកាសនោះដែរលោកសាស្រ្តាចារ្យមហាបរិញ្ញា​ បណ្ឌិតសាបូ​ អូហ្សាណូ​ សាលវិទ្យាធិការនៃសាកលវិទ្យាលយ័អន្តរជាតិបានគូសបញ្ជាក់ថា:​ សាកលវិទ្យលយ័អន្តរជាតិ​គឺជាគ្រឹះដ្ឋានឧត្តមសិក្សាឯកជនដំបូងមួយដែលបានបង្កេីតឡេីងកាលពីថ្ងៃទី១៦​ ធ្នូ​ឆ្នាំ២០០២។ ចំពោះនិស្សិតជាជយ័លាភីដែលត្រូវទទួលបរិញ្ញាបត្រនាពេលនេះ​ មានថ្នាក់ឱសថការីមធ្យម​ ថ្នាក់បរិញ្ញាបត្រ័រង​ គិលាននុបដ្ឋាក​ ឆ្មប​ មន្ទីរពិសោធន៏​និងទន្តគិលានុបដ្ឋាកសរុប៤៦១នាក់​ ស្រី២៩៨នាក់។
លោកសាកលវិទ្យាធិការបញ្ជាក់ទៀតថា ដេីម្បីលេីកកំពស់គុណភាពអប់រំ​ សាកលវិទ្យាលយ័អន្តរជាតិ​ បានធ្វេីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអន្តរជាតិ​និងដៃគូអភិវឌ្ឍន៏នានា​ ក៏ក្រសួងស្ថាបន័ជាច្រេីនរបស់រារដ្ឋាភិបាល​ និងបណ្តាប្រទេសជាមិត្តជាច្រេីនទៀត។ និស្សិតរបស់សាកលវិទ្យាលយ័អន្តរជាតិរហូតមកដល់ពេលនេះមានការងារធ្វេី៧៦%​ និស្សិតកំពុងប្រកបមុខរបរខ្លួនឯងមាន២៤%​ និស្សិតដែលធ្វេីការត្រូវជំនាញចំនួន៨៦%​ និងមិនត្រូវជំនាញចំនួន១៤%។ សាកលវិទ្យាលយ័បានកំណត់ថា​ គុណភាពអប់រំគឺជាមូលដ្ឋានគ្រឹះតែមួយគត់​ ដែលកំណត់ពីចេរភាពរបស់សាកលវិទ្យាលយ័៕ ដោយ៖សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print