បង្ហាញមុខ​យុវជនចំនួន​០៣នាក់​ ពាក់ព័ន្ធ​ករណីលួចម៉ូតូនៅស្រុកកំរៀង​ ខេត្ត​បាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ យុវជនចំនួន​០៣នាក់​ ពាក់ព័ន្ធ​ករណីលួចម៉ូតូនៅស្រុកកំរៀង​ ខេត្ត​បាត់ដំបង​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ស្រុកចុះស្រាវជ្រាវ​ និងឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងបង្ហាញ​មុខជា​សាធារណៈ​ដើម្បី​ត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ចាត់​ការ​តាម​ច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។

របាយការណ៍​ដដែល​បន្តថា​ លោកវរសេនី​យ៍ទោ​វេ​ គឹមចត់​ អធិការនគរ​បាលស្រុកកំរៀ​ង​ កាលពីយប់ថ្ងៃទី២៤​ ខែកុម្ភៈថ្មីៗនេះ​ បានដឹកនាំកម្លាំងផ្នែកជំនាញ​ ចុះស្រាវជ្រាវ​បង្រ្កាប​និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣​នាក់​ ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះពុយ សំភព​ ភេទប្រុស អាយុ ១៨ឆ្នាំមានមុខរបរ ជាសិស្ស ។ ២-ឈ្មោះស៊ឹម រិទ្ធី ភេទប្រុស អា​យុ​ ១៧ឆ្នាំមានមុខរបរ ជាសិស្ស ។ ៣-ឈ្មោះវង្ស វាស្នា ហៅថុនា ភេទប្រុស អាយុ ១៩ឆ្នាំមានមុខរបរជាសិស្ស អ្នកទាំង០៣នាក់រស់នៅភូមិតាំងយូ ឃុំអូរដាស្រុកកំរៀងខេត្តបាត់​ដំបង ។

បានដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីមC125 ព​ណ៌ខ្មៅពាក់ស្លាក លេខបាត់ដំបង 1AP-0095 ដែល មានលេខម៉ាស៊ីន625 27 16នាំយកមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

សូមជម្រាបជូនថា​ មូលហេតុដែលឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩និង​០០នាទីនៅចំណុចបរិវេណសា​លា​វិទ្យាល័យកំរៀងស្ថិតក្នុងក្រុមទី០២ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងមានករណីលួច(ម៉ូតូ)​មួយកើតឡើងដែលករណីនេះ​ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណនិងចំនួនបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1AP-0095 ដែល មា​ន​លេខម៉ាស៊ីន​625 27 16ជាកម្មសិទ្ធិរបស់ឈ្មោះ ធី ស៊ីផៃ ភេទ​ស្រី អាយុ១៨ ឆ្នាំរស់នៅភូមិស្វាយសឃុំកំ​រៀ​ង ស្រុកកំរៀងខេត្តបាត់ដំបង មានមុខរបរសិស្សសាលា ។

នៅបន្ទាប់ពីពេលកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមក​សមត្ថកិច្ចនគរបាលស្រុកកំរៀង​ ហេីយផ្តេីមពីបញ្ហានេះសមត្ថកិច្ចបានធ្វេីការស្រាវ​ជ្រាវ​រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនរួចដកហូតបានម៉ូតូជារបស់ជនរងគ្រោះមកវិញ។

នៅចំពោះមុខសមត្ថកិច្ចពួកគេបានឆ្លេីយសារភាពថា​ ពួកគេពិតជាបានធ្វេីសកម្មភាពលួចម៉ូតូនេះប្រាកដមែនខណៈម៉ូតូនេះម្ចាស់មិនបានដកកូនសោចេញពីម៉ូតូហេីយទុកនៅកន្លែងផ្ញេីក្នុងបរិវេណសាលារៀនខាងលេី។

ពេលលួចបានពួកគេយកទៅបញ្ចាំដែរតែមិនមានអ្នកណាហ៊ានទទួលទេ​ ពេលនោះពួកគេបានដោះអាវម៉ូតូ​លក់យកប្រាក់ចាយមួយកំណាត់ខាងមុខ រីឯស្លាក​លេខពួកគេកាច់បំបាក់បោះចោលហេីយ។

...

បច្ចុប្បន្ន​នគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់ហេីយរីឯម៉ូតូបានប្រគល់ជូនជនងគ្រោះវិញ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print