ភ្នំពេញ : គិតខ្លី ! មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត នៅថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ TR.9.31 ក្នុងបន្ទប់ ជាន់ទី២ផ្លូវ រំដួលបុរីអ័រគីដេ២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, សពជនរងគ្រោះមានឈ្មោះ ផេង ចាន់តារា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ កន្លែងកើតហេតុ។ បើតាមការសង្ស័យជនរងគ្រោះ មានបញ្ហារឿងលុយកាក់ ខណៈជំពាក់គេច្រើន ទ័លច្រក ក៏គិតខ្លីបែបនេះ។
យោងតាមការបំភ្លឺពពីបុគ្គលិកដើរធ្វើការជាមួយជនរងគ្រោះជាមួយបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ បានខ្ចីប្រាក់ធនាគារ ជាង ២មុឺនដុល្លារ ដេីម្បីជួសជុលផ្ទះនិងបេីកហាងលក់កាហ្វេ ហើយអោយបងប្អូនខ្ចីបន្ត។
បន្ទាប់ពីសងធនាគារបានមួយរយៈជនរងគ្រោះមិនមានលទ្ធភាពបង់ ក៏ចងការប្រាក់ ទៅបង់អោយធនាគារ ហេីយមួយរយៈពេលនេះឃើញជនរងគ្រោះមានអាការៈពិបាកចិត្ត ហេីយផុស ហ្វេសប៊ុក ប្លែកៗ។
ប្រភពដដែលបានបន្តទៀតថារហូតដល់ថ្ងៃកេីតហេតុ ឈ្មោះ គីម ភេទស្រី ជាបុគ្គលិកធ្វើការជាមួយជនរងគ្រោះ បានមកផ្ទះកេីតហេតុហើយឡើងទៅក្នុងបន្ទប់ដែលជនរងគ្រោះគេង បេីកទ្ធាបន្ទប់ក៏ឃើញជនរងគ្រោះចងក និងខ្សែវាំងនន ជាប់និងចម្រឹងបង្អួច ស្លាប់បាត់ទៅហើយក្រោយមកក៏បង្កឲ្យមានការភ្ញាក់ផ្អើលរួចប្រាប់ទៅបងប្អូនជនរងគ្រោះថាបុរសខាងលើបានចងកសម្លាប់ខ្លួនឯងបាត់ហើយទើបបងប្អូនចុះមកកន្លែងកេីតហេតុតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ បានបញ្ជាក់ថា សព ស្លាប់ដោយសារ ធ្វើអត្តឃាត ចងក សម្លាប់ខ្លួនពិតប្រាកដមែន។
សូមបញ្ជាក់ថា, ការសម្លាប់ខ្លួនឯង មិនមែនជាជម្រើសដែលត្រូវ ទទួលយកបានឡើយ។ តាមសាសនា ព្រះពុទ្ធ ការស្លាប់បែបនេះ ព្រះមិនជួយមិនរួចទេ ៕
ដោយ : សហការី