ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាលបីនាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបីនាក់ទៀតរងរបួសធ្ងន់និងស្រាល ខណៈដែលម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែកម្ភ: ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិត្រពាំងគង ឃុំសង្កែសាទប​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤។

នគរបាលមូលដ្ឋានបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់និងរបួសនេះគឺសង្ស័យអ្នកបើកបរបើកហួសល្បឿនកំណត់ហើយខ្វះការប្រុងប្រយ័ត្ន។

អ្នកឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM សេ១២៥ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០​១០ ពាក់ស្លាកលេខកំពង់ចាម១ P-២៣៧៤ បើកបរដោយឈ្មោះជីម តែក ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងជោ​រ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមាន
ឌុបមនុស្សម្នាក់ឈ្មោះជីម ម៉ុក ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទួលឈើនាង ឃុំសង្កែសាទប  ស្រុកឱរ៉ាល បើកបរក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានទៅបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០​១៩ គ្មានស្លាកលេខ​។

...

សមត្ថកិច្ចបានឱ្យដឹងថា អ្នកស្លាប់មាន ឈ្មោះជីម តែក និងអ្នករងរបួសធ្ងន់ឈ្មោះជីម ម៉ុក។ ចំណែកអ្នករងរបួសស្រាលពីរនាក់ គឺឈ្មោះពៅ ធា និងឈ្មោះថាច
ស្រីលីន។ ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ និងបានប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print