ភ្នំពេញ : នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកនូវួទស្សន:សំខាន់ៗ ចំនួន១០ ខូចខាងក្រោម :
១- បេក្ខជននាយករដ្ឋមន្ត្រីដែលមានស្នាដៃនិងគុណសម្បត្តិដឹកនាំប្រទេស = ត្រូវបានប្រជាជនគាំទ្រនិងបោះឆ្នោតឲ្យគណបក្សលោកឈ្នះឆ្នោតដឹកនាំបន្ត?
២- បើគេនឹកឃើញចង់កំណត់បេក្ខភាពនាយករដ្ឋមន្ត្រី = គេគាប្បីកំណត់អាណត្តិបេក្ខភាពនាយករដ្ឋមន្ត្រីដែលចាញ់ឆ្នោតដែលប្រជាជនមិនត្រូវការផង?
៣- ក្នុងការប្រកួតប្រជែងនយោបាយគេមិននិយាយពីសុឆន្ទៈទេ = គេនិយាយយកឈ្នះដើម្បីបានកាន់អំណាចដឹកនាំប្រទេស?
៤- កៅអីនាយករដ្ឋមន្ត្រីមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់មែន = តែវាជាសិទ្ធិគ្រប់គ្រងរបស់បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សឈ្នះឆ្នោត?
៥- តំណែងជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងក្តីស្រម័យរបស់ ស៊ន តារា = គឺជារបស់ក្លែងក្លាយដូចចៅហ្វាយវាស្រម័យចង់បាននៅក្នុងអារម្មណ៍?
៦- ស៊ន តារា គ្រាន់តែជាសម្រាមគេបោះចោលប៉ុណ្ណោះ = ដែលប្រជាជនកម្ពុជាមិនឲ្យតម្លៃទាល់តែសោះ?
៧- វិនិយោគចិនមានច្រើននៅបណ្តាប្រទេសលើពិភពលោកជាពិសេសនីអាស៊ី = គឺជាទីផ្សារភាសាចិននៅបណ្តាប្រទេសលើពិភពលោក?
៨- គោលដៅនិងសំណូមពរនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣តុលា១៩៩១ គឺបញ្ចប់ជម្លោះផ្ទៃក្នុងកម្ពុជានិងរកសន្តិភាពនៅកម្ពុជា = តែអ៊ុនតាក់ដកថយ ចេញពីកម្ពុជាដោយបន្សល់ទុកសង្គ្រាមនៅកម្ពុជា?
៩- សន្តិភាពកើតមាននៅកម្ពុជាតាមនយោបាយឈ្នះ- ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាចុងឆ្នាំ១៩៩៨ = តាមវិធីណាក៏ដោយឲ្យតែបានសន្តិភាពនិងការឯកភាពជាតិពិត?
១០- កុំនិយាយដល់ ប៉ែន សុវណ្ណ = ប៉ែន សុវណ្ណ គ្មានចំណែកក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយ? ៕