ការដំឡើងពន្ធខ្ពស់លើទំនិញចិន រដ្ឋាភិបាលអាមេរិករងការប្តឹងជាបន្តបន្ទាប់

ចែករំលែក៖

“ចិននឹងទទួលបន្ទុកធ្ងន់” នោះជាពាក្យស្លោកដែលអតីតប្រធានាធិបតី Donald Trump ប្រើក្នុងឆ្នាំ 2018 ដើម្បីដំឡើងពន្ធខ្ពស់លើទំនិញចិន។ ប្រាំឆ្នាំក្រោយមក អ្នកនាំទំនិញចូលអាមេរិករាប់ពាន់នាក់កំពុងទាមទារសំណងរាប់ពាន់លានដុល្លារពីរដ្ឋាភិបាលអាមេរិក។ ពាក្យបណ្តឹងនេះកើតឡើងនៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden “ជាប់គាំង” ជាមួយនឹងពន្ធភាគច្រើនដែលបានដាក់អំឡុងពេលរដ្ឋបាល Trump ។

ពាក្យបណ្តឹងនេះត្រូវបានចាប់ផ្តើមនៅខែកញ្ញាឆ្នាំ 2020 ដោយក្រុមហ៊ុន HMTX Industries ដែលជាក្រុមហ៊ុនផលិតក្បឿងវីនីលទូទាំងពិភពលោកដែលមានមូលដ្ឋាននៅរដ្ឋ Connecticut ។ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ បណ្តឹងនេះត្រូវបានកែសម្រួលដើម្បីរួមបញ្ចូលការទាមទារស្រដៀងគ្នាជាង 3.000 ក្រុមហ៊ុននាំចូលសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ យោងតាមកាសែត South China Morning Post ចំនួនដើមបណ្តឹងបានកើនឡើងលើសពី 6.000 នាក់។
ក្រុមហ៊ុនទាំងនោះអះអាងថា រដ្ឋាភិបាលអាមេរិកមិនគោរពមតិសាធារណៈដោយខុសច្បាប់ ហើយមិនបានវាស់វែងពីផលប៉ះពាល់ដែលសេដ្ឋកិច្ចអាមេរិកនឹងមានមុននឹងដំឡើងពន្ធបន្ថែមចាប់ពី ៧,៥% ទៅ ២៥% រហូតដល់៣០០ពាន់លានដុល្លារចំពោះទំនិញចិន។
ប្រឈមមុខនឹងការកើនឡើងតម្លៃទំនិញប្រើប្រាស់ រដ្ឋបាល Biden បានពិចារណាលើការដកពន្ធមួយចំនួន ដើម្បីបន្ធូរបន្ថយអតិផរណា។ យោងតាមការវិភាគរបស់សេដ្ឋវិទូ Pablo Fajgelbaum នៃសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា (សហរដ្ឋអាមេរិក) ពន្ធគយរហូតដល់ឆ្នាំ 2019 បានបណ្តាលឱ្យមានការខាតបង់សុទ្ធចំនួន ១៦ពាន់លានដុល្លារក្នុងមួយឆ្នាំដល់សេដ្ឋកិច្ចអាមេរិក។
ការសិក្សាមួយផ្សេងទៀតដែលធ្វើឡើងដោយអ្នកជំនាញរបស់ធនាគារកណ្តាលនៃទីក្រុងញូវយ៉កលោកស្រី Mary Amiti អះអាងថា “ក្រុមហ៊ុនអាមេរិក និងអ្នកប្រើប្រាស់បន្តទទួលរងស្ទើរតែទាំងស្រុងពីពន្ធរបស់សហរដ្ឋអាមេរិក” ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលលោក Biden ក៏មើលឃើញថា ពន្ធគយខាងលើជា “ចំណុចសំខាន់” ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងទីក្រុងប៉េកាំង។
អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai កាលពីឆ្នាំមុនបានប្រាប់សភាថា ការដំឡើងពន្ធអាចធ្វើឲ្យសមត្ថភាពប្រកួតប្រជែងរបស់ទីក្រុងវ៉ាស៊ីនតោនចុះខ្សោយ៕ ដោយធីរីណា

...

រូប​ថត​ : NLDO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print