មន្ត្រីរដ្ឋបាលព្រៃឈើ បានដឹកយកសត្វក្ងោកទាំង២០ក្បាល ពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ទៅប្រគល់ជូនម្ចាស់ដើមវិញហេីយ​ ក្រោយបទបញ្ជាសម្តេចតេជោ​ ហ៊ុន​ សែន

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ សត្វក្ងោកចំនួន ២០ក្បាល ដែលកំពុងថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ដឹកយក ទៅប្រគល់ជូនម្ចាស់ដើមវិញហេីយ​ បន្ទាប់ពីទទួលបាននូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គួរបញ្ជាក់ថា នៅថ្ងៃត្រង់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះនៅថ្ងៃនេះតែម្ដង។

ការដាក់បទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើឡើងបន្ទាប់ពីសម្ដេចទទួល បាននូវសំណូមពរពីមជ្ឈដ្ឋាននានា ក្រោយមន្ដ្រីរដ្ឋបាលព្រៃឈើ ចុះទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋ ដែលចិញ្ចឹមលក្ខណៈគ្រួសារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រាសម្ដេចក៏ជាអ្នកដែលចិញ្ចឹមសត្វក្ងោកដូចគ្នាដែរនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យធ្វើវិសោធន៍កម្មច្បាប់ ឬលុបចោលនូវខ្លឹមសារក្នុងកថាខណ្ឌទាំងឡាយណា ដែលមានកំណត់ពីការហាមឃាត់ ប្រជាពលរដ្ឋមិនឲ្យចិញ្ចឹមសត្វដែលជិតផុតពូជ ដើម្បីផ្ដល់សិទ្ធិឲ្យប្រជាពលរដ្ឋ មានឱកាសអាចចិញ្ចឹមបានដោយមិនខុសច្បាប់។

...

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សត្វដែលជិតផុតពូជ គួរតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹម ក្នុងក្រុមគ្រួសារ ទើបជារឿងល្អ។ ជាក់ស្ដែងដូចករណីសត្វក្ងោកនេះជាដើម ហើយសូម្បីតែសម្ដេចក៏ចិញ្ចឹមដូចគ្នា៕ ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print