កាប់យុវជនម្នាក់របួសយ៉ាងដំណំដោយពុំដឹងមូលហេតុ ទីបំផុតជនដៃដល់ជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល: យុវជនម្នាក់កំពុងតែដើរ
សុខៗ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមកជិត រួចចុះពីលើម៉ូតូយកកាំបិតកាប់យុវជនរងគ្រោះដោយពុំដឹងពីមូលហេតុ បណ្ដាលឱ្យរងរបួសយ៉ាងដំណំ តែទីបំផុតជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះនាំយកទៅចាត់ការតាមច្បាប់។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិព្រែកតាទេព ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ធឿន បូរមី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាទេព ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រងរបួសខ្នង២កន្លែង ដើមដៃខាងឆ្វេង១កន្លែង។ ចំណែកជនសង្ស័យឈ្មោះ ចេម វាសនា ហៅ ឆាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទី ពេលជនរងគ្រោះដើរចេញពីផ្ទះទៅទិញថ្នាំពេទ្យលេប ពេលដើរបានពាក់កណ្តាលផ្លូវ ស្រាប់តែឃើញជនសង្ស័យឈ្មោះ ចេម វាសនា ជិះម៉ូតូជាមួយបក្សពួករបស់ខ្លួន ពេលជិះម៉ូតូជិតដល់ជនរងគ្រោះក៍ស្រែកហៅជនរងគ្រោះ រួចចុះពីលើម៉ូតូរត់ទៅកាប់ទៅជនរងគ្រោះបណ្តាលឱ្យមានរបួសស្នាម។ ពេលកាប់ជនរងគ្រោះហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ទៅ។ ក្រុមគ្រួសារជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនិងបញ្ជូនជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យរាជនានីភ្នំពេញ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ព្រែកហ្លួងសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកតាកូវ ចុះស្រាវជ្រាវននិងឃាត់ខ្លួនជនសង្ស័យឈ្មោះចេម វាសនា បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីបន្តនីតិវិធី៕ ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print