កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណី លួចកាត់ខ្សែភ្លើង

ចែករំលែក៖

-ភ្នំពេញៈ ជនសង្ស័យ៣នាក់ ជំនាញដើរ (លួចកាត់ខ្សែភ្លើង) ត្រូវ  កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨ម៉ោង ៣០នាទី ចំណុចការដ្ឋានសំណង់ផ្សារ( TCC) ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

-លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើការស្រាវជ្រាវបានដីងថាជនសង្ស័យពិតជាបានធ្វើសកម្មភាព (លួចកាត់ខ្សែភ្លើង) មែន។

ជនរងគ្រោះ ឈ្មោះ មុំ. ចំរើន ភេទ ប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មុខរបរ ប្រធានសន្តិសុខក្រុមហ៊ុនTCC (តំណាងអោយក្រុមហ៊ុន)

ជនសង្ស័យបីនាក់៖

១/ ឈ្មោះ តុន សុីណេត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ស្នាក់ក្នុងការដ្ឋាន(កន្លែងកើតហេតុ)

មុខរបរ សន្តិសុខក្រុមហ៊ុន TCC។

២/ ឈ្មោះ ឆាម នាង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ស្នាក់ក្នុងការដ្ឋាន ក្រុមហ៊ុនTCC មុខរបរ ជាងសំណង់ ។

៣/ ឈ្មោះ ថា ថាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានក្រុមហ៊ុនTCC មុខរបរ កម្មករសំណង់ ។

* សម្ភារះដកហូត៖

១/ កំណាត់ខ្សែភ្លើងសករួចមួយចំនួនធំ ។

...

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់សាកសួរចម្លេីយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី។
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print