រថយន្តព្រូស​ បុករបាំងថ្មពុះចែកទ្រូងផ្លូវនៅគល់ស្ពានអាកាសចោមចៅ​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីកររថយន្តម៉ាក​ តូយ៉ូតា​ ព្រូស​ យ៉ាងលឿន​ មិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅគល់ស្ពានអាកាសចោមចៅ​ បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ សំណាងដែរមិនបង្កឱ្យមនុស្សរងរបួស​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីង​កាលពីវេលាម៉ោងជាង១១យប់ថ្ងៃចន្ទ​ ទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៣ ស្ថិតនៅគល់ស្ពានអាកាសចោមចៅ​ ក្នុងសង្កាត់ចោមចៅ​ទី៣ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ​ ។
​ បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក​ តូយ៉ូតា​ ព្រូស​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ​ 2BE-5900​ បេីកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា​ ធ្វេីដំណេីរតាមមហាវិថីចោមចៅ​ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែរេចង្កូតមកឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរថយន្តខូចខាតពីមុខចំហៀងខាងឆ្វេងយ៉ាងដំណំ​ ដោយអ្នកបេីកបរព្យាយាមបេីកទៅមុខបានប្រហែល៥០ម៉ែត្រ​ក៏ទៅមុខលែងរួច​ ។
​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​នេះមិនបណ្ដាលឱ្យមនុស្សរងរបួសនោះទេ​ ដោយខូចខាតតែរថយន្តបង្កប៉ុណ្ណោះ​ ។ បន្តិចក្រោយ​មកក៏មានសមត្ថកិច្ច​មូលដ្ឋានចុះមកដល់​ និងទាក់ទងជំនាញ​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មកធ្វេីការ​វាស់​វែង​យក​រថយន្តបង្កទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​បន្តនៅពេលក្រោយ​ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print