អ្នកចាំទី Lukasz Fabianski របស់ក្រុមញញួរ West Ham អាចនឹងត្រូវវះកាត់ បន្ទាប់ពីទទួលរងនូវការបាក់ឆ្អឹងថ្ពាល់ និងរន្ធភ្នែកធ្ងន់ធ្ងរពេលប្រកួត។ កីឡាករជម្រើសជាតិប៉ូឡូញវ័យ៣៧ឆ្នាំរូបនេះបានរងរបួសអំឡុងពេលប្រកួតឈ្នះក្រុម Nottingham Forest ៤–០ កាលពីថ្ងៃសៅរ៍។
អ្នកចាត់ការទូទៅក្រុម West Ham លោក David Moyes បាននិយាយថា គាត់មិនច្បាស់ថា តើ Fabianksi ដែលបានចាប់ផ្តើមការប្រកួត Premier League ទាំង២៤នៅរដូវកាលនេះនឹងអវត្តមានរយៈពេលប៉ុន្មាននោះទេ។
លោក Moyes បាននិយាយថា “យើងមិនដឹងច្បាស់ថា តើវានឹងដំណើរការ ឬជាសះស្បើយដោយខ្លួនឯង ឬរយៈពេលមួយនៅពេលនេះទេ”។
កីឡាករសញ្ជាតិបារាំង Alphonse Areola បានជំនួសតំណែងអ្នកចាំទី Fabianski បន្ទាប់ពីនាទី៦៩នៅចុងសប្តាហ៍ ហើយនឹងបន្តបង្ហាញខ្លួនសម្រាប់ការប្រកួត FA Cup ជុំទី៥នៅថ្ងៃពុធជាមួយក្រុម Manchester United។
ក្រុមញញួរធំ West Ham ដែលធ្វើដំណើរទៅជួប Brighton ក្នុងការប្រកួតលីកបន្ទាប់របស់ពួកគេនៅថ្ងៃសៅរ៍គឺស្ថិតនៅលេខ១៦ក្នុងតារាងដែលមាន២ពិន្ទុពីលើកន្លែងដែលត្រូវកាត់ចោល ៕ (រូបភាព ៖ BBC Sport)