ភ្នំពេញ : សុន្ទរកថារបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។
ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះ វត្តមានរបស់ លោក លោកស្រី ជាភ្ញៀវកិត្តិយសដែលអញ្ជើញមកពីក្រសួង- ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាវត្តមានរបស់ថ្នាក់ដឹកនាំ ប្រធានស្ថានបេសកកម្ម យើងនៅបរទេស អ្នកការទូត មន្ត្រី បុគ្គលិក នៃក្រសួងការបរទេស និងសហ- ប្រតិបត្តិការអន្តរជាតិ ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំរបស់យើង នាព្រឹកនេះ។
ខ្ញុំសូមអរគុណ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ដែលបានរាយការណ៍គ្រប់ជ្រុងជ្រោយអំពី សភាពការណ៍តំបន់ និងអន្តរជាតិ ព្រមទាំងរំលេចនូវសមិទ្ធផលសំខាន់ៗ ដែល ក្រសួងសម្រេចបានក្នុងការការការពារផលប្រយោជន៍ស្នូលរបស់ជាតិ ការអនុវត្ត នយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ ប្រកបដោយភាព ទន់ភ្លន់ បត់បែន តែម៉ឺងម៉ាត់ របាយការណ៍ក៏បានរំលេចផងដែរនូវការបន្តពង្រឹង ឡើងវិញនូវចំណងទាក់ទងជាមួយមិត្តចាស់ និងបង្កើនមិត្តថ្មី ការជំរុញការងារការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ការចូលរួមកាន់តែសកម្មក្នុងបុព្វហេតុ សន្តិភាព ស្ថិរភាព និងវិបុលភាព និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា លើសកលលោក រួមទាំងបន្តជំរុញការដ្ឋានកំណែទម្រង់ស្ថាប័នក្នុងក្រសួង។
បន្តិចទៀតនេះ យើងនឹងបានស្តាប់បទឧទ្ទេសនាមរបស់ លោកបណ្ឌិត សឹង រេត តំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ស្តីពី “ការត្រៀមខ្លួនចំពោះ បញ្ហាប្រឈម និងដំណោះស្រាយក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍ តិចតួច (LDC)» និងបទឧទ្ទេសនាមរបស់ លោក សួន សុផល តំណាងក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពី «យុទ្ធសាស្ត្រជំរុញការវិនិយោគ៖ បញ្ហាប្រឈម និងដំណោះស្រាយ»។ ប្រធានបទទាំងពីរនេះ មានសារៈសំខាន់ណាស់ នៅក្នុង បរិបទមួយដែលកម្ពុជាកំពុងទទួលបានផ្លែផ្កាពីសុខសន្តិភាព ដែលបានអនុញ្ញាត ឲ្យយើងបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ចឥតឈប់ឈរ រហូតឈានឆ្ពោះទៅការចាក ចេញពីឋានៈ “ប្រទេសអភិវឌ្ឍន៍តិចតួច» ជាផ្លូវការឆាប់ៗខាងមុខនេះ។ ខ្ញុំសុំ យកឱកាសនេះ អរគុណដ៏ស្មោះ លោកតំណាងទាំងពីរ ចំពោះវិភាគទានដ៏ សំខាន់នេះ។
លោក លោកសី
នៅពេលរសៀលនេះ និងថ្ងៃស្អែកពេញមួយថ្ងៃ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំចង្អៀត ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការបរទេស ព្រមទាំងឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអង្គកុងស៊ុលរបស់យើង ប្រចាំនៅបរទេសសរុបទាំងអស់ ៤៣ រូប។ កិច្ចប្រជុំចង្អៀតនេះ ក៏នឹងមានការចូលរួមផងដែរពីសំណាក់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចពិភាក្សានឹងផ្តោតលើប្រធានបទសំខាន់បី ជាអាទិ៍ (១) ការប្រែប្រួលភូមិសាស្ត្រនយោបាយសកលលោក និងផលប៉ះពាល់មកលើតំបន់ និងកម្ពុជា (២) ការងារការទូតសេដ្ឋកិច្ច និង (៣) កំណែទម្រង់ស្ថាប័ន ផ្ទៃក្នុងក្រសួង ដែលនឹងផ្តោតទៅលើការពិនិត្យបញ្ហាប្រឈម និងការស្វែងរក ដំណោះស្រាយ។ យើងនឹងធ្វើការបូកសរុបលទ្ធផលសំខាន់ៗ នៃកិច្ចពិភាក្សា ទាំងនេះ គោរពរាយការណ៍ជូន សម្តេចតេជោនាយករដ្ឋមន្តី នាពិធីបិទ សន្និបាតនៅរសៀលថ្ងៃទី៣ ខែមីនា ដើម្បីទទួលនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ បំផុត និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេច ឆ្ពោះទៅ សម្រេចឱ្យបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការងារការទូតរបស់យើង។
សូមអាននូវខ្លឹមសារ សុន្ទរកថារបស់ លោក ប្រាក់ សុខុន ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ទាំងស្រុងដូចខាងក្រោម ៕
ដោយ : សហការី