ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មកសាកសួរពាក់ព័ន្ធករណីរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុបានសម្រេច។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣នេះថា ជនសង្ស័យមានឈ្មោះសាន ណាត អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំបេងឃុំក្រាំងបេងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងមកស្នាក់នៅបណ្ដោះអាសន្ននៅភូមិថ្នា ឃុំគ្រួស ស្រុកស្វាយជ្រំ។
ចំណែកក្មេងស្រីរងគ្រោះមានអាយុ១០ឆ្នាំ។
ប្រភពបន្តថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋវេលាម៉ោង៨ និង៣០នាទីយប់
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីចាប់រំលោភសេពសន្ធវៈមួយកើតឡើងនៅចំណុចភូមិថ្នា ឃុំគ្រួស ស្រុកស្វាយជ្រំទើបសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបានចុះដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ព្រមទាំងឃាត់ខ្លួនជនសង្ស័យមកសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះសាន ណាត បានប្រាប់ថាខ្លួនពិតជាបានចាប់រំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុបានសំរេចពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕ដោយ៖ សុថាន