ខេត្តបន្ទាយមានជ័យ : ឃាតក តាមផ្លូវបានកើតមានជារៀងរាល់ថ្ងៃ តាមបណ្តារាជធានី ខេត្ត កើតឡើងដោយកត្តា បើកបរ ម៉ូតូឡាន ធ្វេសប្រហែស ខ្វះការយោគយល់គ្នា បំពានច្បាប់ចរាចរណ៍ មិនគោរព ច្បាប់ចរាចរណ៍ និងខ្លះទៀត រងគ្រោះដោយចៃដន្យ ត្រឹមមួយពព្រិចភ្នែក ។
មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយ មន្ត្រីយោធាបម្រើការងារ នៅក្នុងអង្គភាព តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ចំនួន២នាក់ បានស្លាប់ នៅហ្នឹងកន្លែង ខណៈសិស្សសាលា២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានជួយអន្តរាគមន៍ ដោយសមត្ថកិច្ចនគរបាលចរាចរណ៍ និងមន្ត្រីមូលដ្ឋាន ដើម្បីដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
សូមបញ្ជាក់ថា, ក្នុងករណីគ្រោះចរាចរណ៍នេះ បានកើតឡើង នៅវេលារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឋិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ព័ត៌មានបឋម : សមត្ថកិច្ចបានអោយដឹងថា, ក្នុងហេតុការណ៍ខាងលើនេះ មានរថយន្តព្រុស
មួយគ្រឿងបើកបរពីកើតទៅលិចដោយបញ្ច្រាសទិសដៅគ្នាបានផ្ទុះកង់។
ពេលនេះសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ វ៉ាស់វែងតាមជំនាញ និងប្រគល់សាកសព អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចនៅមិនទាន់បញ្ជាក់អត្តសញ្ញាណអ្នកបើកបរនិងអ្នកស្លាប់រួមទាំងអ្នករងរបួសឡើយទេ ខណៈមានភារកិច្ច រវល់ អន្តរាគមន៍ជួយចាត់ចែង ក្នុងការងារនោះ ៕
ដោយ : វណ្ណា