ខេត្តស្វាយរៀង: លោក គឹម សុន រដ្ឋលេខាធិការ
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញ ចុះពិនិត្យស្ថានភាពការងារកសិកម្ម និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយក្នុងឃុំអណ្ដូងត្របែក ស្រុករមាសហែកនាព្រឹកថ្ងៃទី២ខែមិនាឆ្នាំ២០២៣។
ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោកស៊ូម៉ុល អភិបាលស្រុកលោក ទីប្រឹក្សាក្រសួងលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តលោកអធិការនគរបាលស្រុក កងរាជអាវុធហត្ថស្រុកលោកស្រីមេឃុំលោកមេប៉ុស្ត៏និង
ក្រុមការងារដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។
បន្ទាប់ពីចុះពិនិត្យស្ថានភាពការងារកសិកម្ម និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយក្នុងឃុំអណ្ដូងត្របែក រួចមកលោក គឹម សុន រដ្ឋលេខាធិការ
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៏ថាក្រោយពីការជីកប្រឡាយរួចជាស្ថាពរគឺយើងបានផ្ដល់ផលប្រយោជន៏ចំនួន៣ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះរួមមានទី១បានប្រឡាយបង្ហូរទឹកនិងរំដោះទឹកដោយលែងមានការជាន់លិចនៅរដូវវស្សានៅក្នុងតំបន់ផ្ទះ៤០០ខ្នងរបស់បងប្អូនអតីតយុទ្ធជន។
ទី២គឺយើងបានផ្លូវមួយដ៏ល្អដែលពីមុនគឺមិនដែលមាននោះទេប៉ុន្តែបច្ចប្បន្នក្លាយជាផ្លូវដែលមានទំហំ៧ម៉ែត្រជាខ្នងអណ្ដើកនិងកិនបង្ហាប់អោយស្អាតសម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរឆ្លងកាត់។
និងទី៣គឺយើងបានទឹកដើម្បីស្រោចស្រោបប្រើប្រាស់ទឹកប្រឡាយបានទាំងអស់គ្នាដូចនេះហើយផលប្រយោជន៏ដែលយើងទទួលបានក្នុងការជីកប្រឡាយហើយជាស្ថាពរ។
លោកបន្តថាយើងក៏បានដោះស្រាយបញ្ហាទំនាស់រាំរ៉ៃនាពេលកន្លងមកដែលអាជ្ញាធរខេត្តកំពុងសម្របសម្រួលនិងដោះស្រាយដោយសារតែបងប្អូនប្រជាពលរដ្ឋបានចាប់យកដីរបស់រដ្ឋក្នុងតំបន់នេះ
ប៉ុន្តែដោយសារតែយើងបានជីកប្រឡាយជាព្រហ្មដីរបស់រដ្ឋត្រូវបានបញ្ចប់ទំនាស់ផងដែរ៕ ដោយ៖ សុថាន