រុស្ស៊ីសិក្សាអាវុធប្រភេទថ្មីសម្រាប់ការពារជាតិ ទប់ទល់និងប្រទេសលោកខាងលិច

ចែករំលែក៖

រុស្ស៊ីកំពុងសិក្សាអំពីប្រតិបត្តិការយោធាប្រភេទថ្មី ដោយប្រើអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងការឈ្លានពានដែលអាចកើតមានពីអាមេរិក។ នេះជាខ្លឹមសារនៃអត្ថបទថ្មីមួយក្នុងទស្សនាវដ្ដី «គំនិតយោធា» របស់ក្រសួងការពារជាតិរុស្ស៊ី សម្រាប់មេដឹកនាំយោធា។

អត្ថបទបានកត់សម្គាល់ថា សហរដ្ឋអាមេរិកកំពុងបាត់បង់តំណែងនាំមុខគេនៅលើពិភពលោកបន្តិចម្តងៗ។ ដូច្នេះហើយ ភាពឆេវឆាវនៃវិធីសាស្រ្តនយោបាយ-យោធារបស់ពួកគេ ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី កាន់តែកើនឡើង ពីព្រោះរុស្ស៊ីត្រូវបានចាត់ទុកថាជាពិរុទ្ធជនចម្បង ដែលបណ្តាលឱ្យសហរដ្ឋអាមេរិកបាត់បង់តួនាទីដ៏មានឥទ្ធិពលរបស់ខ្លួននៅក្នុងពិភពលោក។ ទន្ទឹមនឹងនេះ អ្នកនិពន្ធបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការយ៉ាងច្បាស់លាស់ក្នុងការកម្ចាត់រុស្ស៊ីក្នុងទម្រង់នៃ “ប្រតិបត្តិការយុទ្ធសាស្ត្រពហុដែន (សកល)” ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ បានដកស្រង់ អត្ថបទសារព័ត៌មានថ្មីចុងក្រោយបង្អស់ ដែលបង្ហាញពីការកត់សម្គាល់ជាបន្តបន្ទាប់របស់អ្នកនយោបាយ និងអ្នកអត្ថាធិប្បាយរុស្ស៊ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបំផុសគំនិតឲ្យទីក្រុងមូស្គូរៀបចំដាក់ពង្រាយឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន ប្រសិនបើចាំបាច់។
ដោយដកស្រង់ចេញពីអត្ថបទមួយរបស់ក្នុងទស្សនាវដ្តីគំនិតយោធា ឬ Voennaya Mysl ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថា ខ្លួនអាចនឹងបាត់បង់តួនាទីគ្រប់គ្រងពិភពលោក ដូច្នេះហើយបានរៀបចំផែនការដើម្បីបន្សាបឥទ្ធិពលរបស់រុស្ស៊ី។ ជាការឆ្លើយតប អ្នកឯកទេសរុស្ស៊ី កំពុងអភិវឌ្ឍយុទ្ធសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីប្រកបដោយជោគជ័យ។ នោះគឺសន្មត់ដល់ការប្រើអាវុធយុទ្ធសាស្ត្រទំនើបៗដើម្បីវាយលុក និងការពារខ្លួនដោយអាវុធនុយក្លេអ៊ែរ ជាមួយនិងបច្ចេកវិទ្យាយោធាថ្មីចុងក្រោយរបស់ខ្លួន។
ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបចំពោះការស្នើសុំបញ្ជាក់អំពីអត្ថបទចុះផ្សាយរបស់ RIA នេះទេ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចផ្អាកសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ NEW START ព្រមជាមួយនិងការប្រកាសថា ប្រព័ន្ធយុទ្ធសាស្ត្រថ្មីមួយត្រូវបានដាក់ចេញលើកាតព្វកិច្ចប្រយុទ្ធ ហើយបានគំរាមថានឹងបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ។
ជារឿយៗ ទីក្រុងមូស្គូនិយាយថាខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែនៅក្នុងករណីដែលបូរណភាពទឹកដីរបស់រុស្ស៊ីត្រូវបានគំរាមកំហែងប៉ុណ្ណោះ ប៉ុន្តែមនុស្សជំនិតរបស់លោក ពូទីន ដូចជាលោក ឌីមីទ្រី ម៉េតវ៉េដេវ ម្តងហើយម្តងទៀតនិយាយថា ការបន្តផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់ទីក្រុងកៀវ ជាការប្រថុយនឹងមហន្តរាយពិភពលោកដោយសង្រ្គាមនុយក្លេអ៊ែរលើអ៊ុយក្រែន៕

...

រូបថត​ : AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print