ប្រទេសក្រិក៖ ការតវ៉ាដោយហិង្សាកើតឡើងបន្ទាប់ពីគ្រោះថ្នាក់រថភ្លើងសម្លាប់មនុស្សជាច្រើន

ចែករំលែក៖

ប៉ូលីសនៅទីក្រុង Thessaloniki ភាគខាងជើងនៃប្រទេសក្រិក បាននិយាយថា ក្រុមអ្នកតវ៉ាបានគប់ដុំថ្ម និងគ្រាប់បែកសាំង បន្ទាប់ពីអាជ្ញាធរក្រិកបានទទួល ខុសត្រូវចំពោះករណីគ្រោះថ្នាក់ រថភ្លើងដ៏សាហាវកាលពីថ្ងៃទី ២៨ខែកុម្ភៈ។

កាលពីថ្ងៃទី២ ខែមីនា អ្នកតវ៉ាប្រហែល 2.000 នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Thessaloniki ភាគខាងជើងនៃប្រទេសក្រិក ខណៈដែលអាជ្ញាធរក្រិកបានទទួលស្គាល់ការទទួលខុសត្រូវចំពោះករណីគ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏សាហាវកាលពីថ្ងៃទី 28 ខែកុម្ភៈ។ អ្នកនាំពាក្យកម្លាំងប៉ូលិសក្នុងទីក្រុងធំទីពីររបស់ប្រទេសក្រិកបាននិយាយថាក្រុមបាតុករបានគប់ដុំថ្មនិងគ្រាប់បែកសាំង ប៉ុន្តែ «ស្ងាត់វិញហើយ»។
យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពថ្មី គ្រោះថ្នាក់នេះបានសម្លាប់មនុស្សចំនួន 57 នាក់ និងយ៉ាងហោចណាស់ 56 នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលរថភ្លើងដឹកអ្នកដំណើរ 350 នាក់ដែលធ្វើដំណើរពីទីក្រុង Athens ទៅ Thessaloniki បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញពី Thessaloniki ទៅ Larissa ។ការបុកគ្នានេះបណ្តាលឱ្យទូរថភ្លើង៤ទូរដំបូងក្រឡាប់២គ្រឿងទៀតខូចទ្រង់ទ្រាយស្ទើរទាំងស្រុង និងទូរថភ្លើង១ទៀតត្រូវភ្លើងឆេះ ។
ប្រទេសក្រិចប្រកាសកាន់ទុក្ខជាតិរយៈពេល 3 ថ្ងៃសម្រាប់ជនរងគ្រោះគ្រោះថ្នាក់រថភ្លើង។នាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis បាននិយាយថា វាគឺជា “គ្រោះថ្នាក់រថភ្លើងដ៏អាក្រក់ដែលមិនធ្លាប់មានពីមុនមក” នៅក្នុងប្រទេសក្រិក ហើយបានសន្យាថានឹងមានការស៊ើបអង្កេតពេញលេញលើគ្រោះថ្នាក់នេះ៕

...

រូបថត​ : TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print