បិទវគ្គបណ្តុះបណ្ដាលជំនាញបច្ចេកទេសយោធា​កម្រិតបរិញ្ញាបត្រ​ និងបេីកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសមធ្យម បេីកបរយានយន្ដគ្រប់ប្រភេទជំនាន់ទី១​ នៃវិទ្យាស្ថានបច្ចេកទេសយោធាតេជោ​ ហ៊ុន​ សែន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ:​ លោក នាយឧត្តមសេនីយ៍​ ចៅ​ ភិរុណ អគ្គនាយក​ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស​ ក្រសួងការពារជាតិ​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញបច្ចេកទេសយោធា​កម្រិតបរិញ្ញាបត្រ​ ជំនាន់ទី៤-៥​ មធ្យមជំនាន់ទី១០-១២​ គីមីសាស្ត្រជំនាន់ទី៣​ បឋមជំនាន់ទី១២​ សេនាធិការជំនាន់១៣​ បេីកបរជំនាន់ទី១៨​ និងបេីកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសមធ្យមជំនាន់ទី១៤​​ បឋមជំនាន់ទី១៣​ សេនាធិការជំនាន់ទី១៤​ បេីកបរជំនាន់ទី១៩​ បេីកបរយានយន្ដគ្រប់ប្រភេទជំនាន់ទី១​ នៃវិទ្យាស្ថានបច្ចេកទេសយោធាតេជោ​ ហ៊ុន​ សែន នាថ្ងៃទី២ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក សូ សូច័ន្ទ នាយកវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វត្តមានរបស់ លោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារ: បច្ចេកទេស បាន អញ្ជើញជាអធិបតីក្នុងពេលនេះជាការជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យកាន់តែខិតខំប្រឹងប្រែងសិក្សារៀននសូត្រ និងខំបំពេញភារកិច្ចដែលចាំបាច់ត្រូវ ពង្រឹងពង្រីកធនធានមនុស្សបច្ចេកទេស ក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីធានាដល់ការអនុវត្តការងារបច្ចេកទេស នៅតាមបណ្តាកងឯកភាពនានាបានត្រឹមត្រូវ និងភាពមិនអាចខ្វះបាននូវបច្ចេកវិទ្យាទំនើបៗសម្រាប់ទ្រទ្រង់ដល់ការកែទម្រង់កងយោធពលខេមរភូមិ និងយុទ្ធសាស្ត្រការពារជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងបុព្វហេតុការពារជាតិ ការពារសន្តិភាព ការពារបូរណភាពទឹកដី និងប្រជាជន ។

លោកបានរាយការណ៍ដោយសង្ខេបពីភារកិច្ច និងស្ថានភាពនៃដំណើរការការងារហ្វឹកហ្វឺន របស់វិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន រំសន កន្លងមកដូចតទៅ ៖
ផ្អែកតាមតួនាទីនិងតម្រូវការចំពោះមុខរបស់កងយោធពលខេមរភូមិន្ទលើវិស័យបច្ចេកទេសកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន វិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន បានដំណើរការបើក និងបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសយោធាជាច្រើនវគ្គ និងបានបញ្ជូនអ្នកបច្ចេកទេសគ្រប់កម្រិតទៅបំពេញការងារបច្ចេកទេសតាមបណ្តាកងឯកភាព នានាក្នុងកងយោធពលខេមរភូមិន្ទជាបន្តបន្ទាប់ច្រើនមកហើយទោះស្ថិតក្នុងស្ថានភាព ដែលប្រទេសជាតិទទួលរងនៅវិបត្តិកូវីដ-១៩ក៏ដោយ ។

នាឱកាសនោះដែរលោកនាយឧត្តមសេនីយ៍​ ចៅ​ ភិរុណ អគ្គនាយក​ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស​ ក្រសួងការពារជាតិ​  បានមានប្រសាសន៏ថា លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយរបស់នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំទីចាត់ការ និងសាលាហ្វឹកហ្វឺនជំនាញឯកទេសការពារគីមីសាស្រ្តអគ្គបញ្ជាការ ដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការ​ងារ​គ្រប់​កម្រិត​ដែលបានកំណត់ ។

...

លោកបានបញ្ជាក់ទៀតថា៖ លទ្ធផលទាំងនេះ គឺជាការកិច្ចខិតខំប្រឹងប្រែង​​ហាត់ពត់លត់ដំ ហ្វឹកហាត់បានស្ទាត់ជំនាញ ទាហានមានវិន័យខ្ពស់ មានសាមគ្គីឯកភាពផ្ទៃក្នុងល្អ និង​ការ​ដឹក​នាំ​បញ្ជា​ អនុវត្តម៉តចត់ និងម៉ឺងម៉ាត់។ លោក ក៏បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូអនុវត្តឲ្យបានល្អ និងត្រូវបន្តព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន នៅទីនេះ និងនៅតាមអង្គភាពឲ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគតអស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាពក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការ​ពារ​ជាតិ​មាតុភូមិ
រ​បស់យើងបានរឹងមាំ ពិសេសត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខ​​រាជ​រដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print